Wednesday, December 30, 2015

Soknath

ការធ្វើចំណាក់ស្រុករបស់ប្រជាជនកម្ពុជា[Migration in Cambodia]

មាតិកា 
ជំពូកទី​ ១
សេចក្តីផ្តើម
.១ បុព្វហេតុនៃការសិក្សាស្រាវជ្រាវ
.២ ចំណោទបញ្ហានៃការសិក្សាស្រាវជ្រាវ
.៣ វត្ថុបំំណងនៃការសិក្សាស្រាវជ្រាវ
.៤ ផលប្រយោជន៍នៃការសិក្សាស្រាវជ្រាវ
.៥ ទំហំនិងដែនកំណត់នៃការសិក្សាស្រាវជ្រាវ
..១ ទំហំ
..២ ដែនកំណត់ 
ជំពូកទី ២
រំលឹកទ្រឹស្តី
.១ ទិដ្ឋភាពទូទៅ
.២ ទ្រឹស្តីពលកម្មចំណាកស្រុក
..១ និយមន័យ
..២ ទ្រឹស្តីសេដ្ឋកិច្ចសមហេតុផល
..៣ ទ្រឹស្តីវិស័យពីរ
..៤ ទ្រឹស្តីកំណើនមានតុល្យភាព និងទ្រឹស្តីអភិវឌ្ឍន៍មិនស្របគ្នា
..៥ កត្តាបុគ្គល គ្រួសារ និងសហគមន៍
.៣ មូលហេតុនៃការធ្វើចំណាកស្រុក
..១ កត្តាជំរុញ
..២ កត្តាទាក់ទាញ
.៤ ប្រភេទនៃការធ្វើចំណាកស្រុក
..១ ចំណាកស្រុកនៅក្នុងប្រទេស
..២ ចំណាកស្រុកទៅក្រៅប្រទេស
...១ ចំណាកស្រុកទៅក្រៅប្រទេសដោយស្របច្បាប់
...២ ចំណាកស្រុកទៅក្រៅប្រទេសដោយមិនស្របច្បាប់
.៥ ប្រភេទការងាររបស់អ្នកធ្វើចំណាកស្រុក
.៦ សេដ្ឋកិច្ច និង ចំណាកស្រុក
..១ ការកាត់បន្ថយភាពក្រីក្រ
...១ តួនាទីនៃកំរៃពលកម្មនៅក្នុងចលភាពសេដ្ឋកិច្ចគ្រួសារ
...២ ភាពប្រសើរឡើងនៃប្រាក់ចំណេញ
...៣ ការទូទាត់កង្វះអាហារ និងការបាត់បង់ហិរញ្ញវត្ថុ
...៤ ការពង្រឹងការចិញ្ចឹមជីវិត
..២ការអភិវឌ្ឍន៍ក្នុងស្រុក
...១ ឥទ្ធិពលនៃការធ្វើចំណាកស្រុកនៅក្នុងការអភិវឌ្ឍន៍សហគមន៍
.៧ សង្គម និងចំណាកស្រុក
..១ ការកាត់បន្ថយភាពគ្មានការងារធ្វើក្នុងស្រុក
..២ សុខុមាលភាពសមាជិកគ្រួសារចាស់ៗ
..៣ ការបាត់បង់កំលាំងពលកម្មនៅក្នុងវិស័យកសិកម្ម
.៨ ភាពងាយរងគ្រោះរបស់ប្រជាជនជនបទ
..១ កត្តាដែលបង្កឲ្យមានភាពងាយរងគ្រោះ
...១ ភាពក្រីក្រ
...២ កង្វះការសិក្សាអប់រំ
...៣ កង្វះពត៌មាន
..២ បញ្ហាសំខាន់ៗដែលកើតមានចំពោះអ្នកធ្វើចំណាកស្រុក
..៣ បញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការធ្វើចំណាកស្រុកឆ្លងដែន
...១ ទីភ្នាក់ងារេជ្រើសរើសពលករ
...២ តម្លៃដំណើរការបញ្ញូនពលករទៅបរទេស
...៣ តម្លៃលិខិតឆ្លងដែនកម្ពុជា
...៤ ដំណើរការជ្រើសរើសបុគ្គលិក
.៩ ការធ្វើអន្តរាគមន៍របស់រាជរដ្ឋាភិបាលទៅលើការចំណាកស្រុក
..១ ការគ្រប់គ្រងការងាររបស់ជនចំណាកស្រុក
...១ ការអភិវឌ្ឍមុខរបរនៅក្នុងប្រទេស
...២ ការអភិវឌ្ឍមុខរបរនៅខាងក្រៅប្រទេស
..២ ការអភិវឌ្ឍន៍ និងបទបញ្ជាផ្សេងៗ
..៣ ការធ្វើកិច្ចសហប្រតិបត្តិការ
...១ កិច្ចសហប្រតិបត្តិការទ្វេរភាគី
...២ កិច្ចសហប្រតិបត្តិការអន្តរជាតិ
.១០ ភាគីពាក់ព័ន្ធនៅក្នុងការគ្រប់គ្រងពលកម្មចំណាកស្រុក
.១០.១ ក្រសួង និងស្ថាប័នពាក់ព័ន្ធ
.១០.២ អង្គការអន្តរជាតិ
.១០.៣ អង្គការក្រៅរដ្ឋាភិបាល

ជំពូកទី ៣
ផែនការ និងរចនាបទនៃការសិក្សាស្រាវជ្រាវ
.១ ក្របខណ្ឌនៃការសិក្សាស្រាវជ្រាវ
.២ វិធីសាស្រ្តនៃការសិក្សាស្រាវជ្រាវ
..១ ការប្រើប្រាស់ទិន្នន័យដែលមានស្រាប់
..២ ការប្រើប្រាស់ទិន្នន័យបឋម
..៤ ដំណើរការនៃការជ្រើសប៉ាន់គំរូ
..៥ វិធីសាស្រ្តនៃការប្រមូលទិន្នន័យ
.៣ វិធីសាស្រ្តនៃការវិភាគទិន្នន័យ
.៤ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ
  
ជំពូកទី​ ១
សេចក្តីផ្តើម

.១ បុព្វហេតុនៃការសិក្សាស្រាវជ្រាវ
បន្ទាប់ពីប្រទេសកម្ពុជាបានផ្លាស់ប្តូរពីរបបសេដ្ឋកិច្ចផែនការទៅសេដ្ឋកិច្ចទីផ្សារសេរី​ព្រមទាំងបានធ្វើសមាហ​រ​ណ កម្មសេដ្ឋកិច្ចក្នុងនិងក្រៅតំបន់មកធ្វើអោយកំនើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការកើនឡើងជា​រៀងរាល់ឆ្នាំ។​តាម​​ឯកសា​ររបស់​ IMF (IMF Article IV,២០១០ ពីឆ្នាំ២០០០ ដល់ឆ្នាំ ២០០៧ ​សេដ្ឋកិច្ច​​​ប្រទេ​​​​​​​​​​កម្ពុជា​​យើង​មាន​​ការ​កើនឡើង ​ ភាគរយជាមធ្យមដែលធ្វើអោយចំនូលរបស់ប្រជាជនម្នាក់ៗមានការកើនឡើងទ្វេដង។ចំនូលរបស់​ប្រជាជនម្នាក់ៗបានកើនពីចំនួន២៨៥ដុល្លាសហរដ្ឋអាមេរិកនៅឆ្នាំ១៩៩៧ទៅចំនួន៥៩៣ដុល្លាសហរដ្ឋអាមេរិកនៅ​​ឆ្នាំ២០០៧  (World Bank, ២០០៩)។នៅក្នុងចំនែកនៃកំនើននេះ ភាគច្រើនទទួលបានចំនែកពី​វិស័យសេវាកម្ម​ដែល​​​មាន​រហូតដល់ពាក់កណ្តាលនៃកំនើនសរុប(​ADB, ២០១០) 
ទន្ទឹមនឹងកំនើនសេដ្ឋកិច្ច ​ ភាគរយនេះ វាស្ទើរតែមិនទទួលបានពីប្រជាជន ៨០ភាគរយ​ដែលរស់នៅ​ទីជនបទ​ទេ​​​ ​តែ​ផ្ទុយទៅវិញ កំនើននេះ ទទួលបានមកពីជនមួយចំនួន​តូចនៅក្នុង​ប្រ​ទេសតែប៉ុននោះ ។ នេះមកពី​សេដ្ឋ​កិច្ច​ប្រ​ទេ​ស​កម្ពុជាយើង ជាសេដ្ឋកិច្ចដែលប្រមូលផ្តុំនៅតែទីប្រជុំជន(Narrow Economic Base)  ជាងនេះទៅទៀត កំនើន​ពល​ករ​របស់ប្រទេសកម្ពុជាយើងមានប្រ​​​មាណជា​៣០០,០០០នាក់ជារៀងរាល់ឆ្នាំ (ច័ន្ទ សុផល, ២០០៨) ដែលចូលមក​ក្នុងទីផ្សារ​ការងារហើ​​ចំនួននេះត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើងទៅដល់ចំនួន ៤០០,០០០នាក់​ នៅក្នុងពេល​​​​​​​អនាគតដ៏ខ្លី​ (Kem Soth​orn​, ២០១១​; UNCT, ២០១០)​ ភាគច្រើននៃកំលាំងពលកម្មទាំងនេះជាយុ​​​​​ជនវ័យក្មេង​ដែល​មានចំនេះ​​តិចតួច​​ ​ មានចំនេះដឹងមិនគ្រប់គ្រាន់ទៅនឹងតំរូវការទីផ្សារការងារ​​។​​ ដូច្នេះពួកគេត្រូវធ្វើការក្រោមរូប​ភាពផ្សេងៗ ​ដើម្បីទទួលបាន​ប្រាក់​​ចំ​នូលសំរាប់ធ្វើការផ្គត់ផ្គង់​ជីវភាព​​គ្រួសាររបស់ពួកគេ។នៅក្នុងការរកចំនូល​ផ្គត់ផ្គង់​​​គ្រួ​សារ អ្នកខ្លះធ្វើការងារតាមទំលាប់ ដូចជាធ្វើការងារស្រែចំការ ហើយអ្នកខ្លះទៀត ធ្វើការឲ្យគេ ដូចជាកម្មករសំនង់ជាដើម។ ​នៅក្នុងចលនានេះ ការធ្វើការចំនាកស្រុក ជារូបភាពមួយដែលមិនអាច​ចៀសវាងបាន ​ហើយវាចលនា​សាមញ្ញមួយ​ទៅ​ហើយ​។ ការធ្វើចំណាកស្រុកនេះ ត្រូវបានគេបែងចែកជាពីរទម្រង់ ​គឺ ការធ្វើចំនាកស្រុកដោយស្របច្បាប់ និង ការធ្វើចំណាក​​​ក​​​ស្រុកដោយមិនស្របច្បាប់។  ប្រជាជនភាគ​​ច្រើន សំរេចចិត្តធ្វើចំណាក​ស្រុក​ដោយមិន​ស្របច្បាប់​​​​ប៉ុន្តែ ក៏មាន​ការ​ធ្វើ​​ចំណាកស្រុកដោយស្របច្បាប់​​ផងដែរ។ ​ជាមួយចលនានៃការ​ធ្វើចំណាកស្រុកនេះ ប្រជាជនភាគច្រើន ​សំរេច​ចិត្ត​ធ្វើ​​ចំណាកស្រុកតាមស្ថានភាពផ្សេងៗគ្នា។ អ្នកខ្លះ ធ្វើចំនាកស្រុកបន្ទាប់ពីពួកគេប្រមូលទិន្នផលស្រែចំការ​រួចរាល់ ហើយ​អ្នកខ្លះទៀត ធ្វើចំនាកស្រុកដោយសារស្ថានភាពគ្រួសារ។ ប្រាកផ្ញើមកផ្ទះ វាបានជួយសម្រួលដល់ជីវភាពរបស់ពួ​ក​គេបាន​យ៉ាង​​ច្រើន​ ។​ចលនាចំនាកស្រុកនេះកាន់តែធំឡើងៗ វាបានបង្ហាញទាំងភាពវិជ្ជមាន និង ភាពអវិជ្ជមាន។
ជាមួយគ្នានេះផងដែរ មានការសិក្សាជាច្រើនបានធ្វើការសិក្សាលើប្រធានបទនេះ ក៏ប៉ុន្តែ ទំហំ និងផលប៉ះពាល់​របស់ប្រាក់ផ្ញើមកផ្ទះ នៅក្នុងការជួយអភិវឌ្ឍនៅក្នុងស្រុក និងការជួយកាត់បន្ថយភាពក្រីក្រ ពុំទាន់មានការយល់​ច្បាស់​នៅឡើយបើទោះបីជាមានការសិក្សាបានបង្ហាញថា វាមានសារៈសំខាន់ក៏ដោយ។ ដោយមើលឃើញពីភាពវិជ្ជមា​ន​ និង​ភាពអវិជ្ជមាននៃការធ្វើចំណាកស្រុកនេះ និងមានការទាក់ទងទៅនឹងជំនាញដែលសមាជិកទាំងអស់​នៃក្រុមសិក្សាស្រាវ​ជ្រាវ​​បានធ្វើការសិក្សាអស់រយៈពេល ៤ឆ្នាំ ទើបក្រុមសិក្សាស្រាវជ្រាវសម្រេច​ចិត្តជ្រើសយកប្រធានបទ៖ “ផលប៉ះពាល់នៃ​ការ​​ធ្វើចំណាកស្រុកទៅលើប្រជាជន​ជន​បទ​​​​៖ករណីសិក្សា ភូមិក្រសាំង និង ភូមិអណ្តូងត្រាចនៅក្នុងខេត្តបាត់ដំបង” មកធ្វើការ​សិក្សា។

.២ ចំណោទបញ្ហានៃការសិក្សាស្រាវជ្រាវ
            នៅក្នុងការជ្រើសយកប្រធានបទ“ផលប៉ះពាល់នៃការធ្វើចំណាកស្រុកទៅលើប្រជាជន​ជនបទ”នេះមកសិក្សា គឺ​ដើម្បីធ្វើការស្វែងយល់ថាតើការធ្វើចំណាកស្រុកនេះពិតជាបានលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់ពួកគេ ឬមិនបាន ។ តើការ​​​​ធ្វើចំណាកស្រុកនេះមានផលប៉ះពាល់អ្វីខ្លះទៅដល់សង្គម? តើការធ្វើចំណាកស្រុកក្នុងប្រទេសនិងឆ្លងព្រំដែនមួយ​ណា​ប្រសើរជាង? តើគ្រួសារដែលមានសមាជិកគ្រួសារធ្វើចំណាកស្រុកនិងគ្រួសារដែលគ្មានសមាជិក​គ្រួសារ​ធ្វើចំ​ណា​ក​ស្រុកមួយណាគ្រាន់បើជាង?​ តើមានភាពងាយរងគ្រោះ​អ្វីខ្លះ​ដែលកើត​មានចំពោះ​គ្រួសាររបស់អ្នកធ្វើចំណាកស្រុក ។ តើមានការ​ដោះ​ស្រាយបែបណាខ្លះពីសំណាករាជរដ្ឋាភិបាលក៏ដូចជាអង្គការពាក់ព័ន្ធផ្សេងៗ?

.៣ វត្ថុបំំណងនៃការសិក្សាស្រាវជ្រាវ
ដើម្បើឆ្លើយតបនឹងចំណោទបញ្ហាខាងលើ ក្រុមសិក្សាស្រាវជ្រាវនឹងធ្វើការសិក្សាលើវត្ថុបំណង​សំខាន់មួយចំនួន​ដូចខាង​ក្រោម៖
·         ធ្វើការសិក្សាទៅលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃគ្រួសារទាំងពីរប្រភេទ
·         ធ្វើការស្វែងយល់ពីផលប៉ះពាល់លើសង្គមនិងភាពងាយរងគ្រោះរបស់គ្រួសារចំណាកស្រុក
·         ធ្វើការស្វែងយល់ពីការដោះស្រាយបញ្ហានៃការធ្វើចំណាកស្រុករបស់ស្ថាប័នរដ្ឋនិងអង្គការនានា ។
.៤ ផលប្រយោជន៍នៃការសិក្សាស្រាវជ្រាវ
នៅក្នុងការសិក្សាលើប្រធានបទ “ផលប៉ះពាល់នៃការធ្វើចំណាកស្រុកទៅលើប្រជាជន​ជនបទ” នេះនឹងផ្តល់នូវ​អត្ថ​​ប្រ​យោ​ជ​​​ន៍យ៉ាងច្រើនដូចខាងក្រោម៖
·         ធ្វើឲ្យអ្នកសិក្សាស្រាវជ្រាវផ្ទាល់បានយលដឹងពីដំណើរការនៃចំណាកស្រុកស្របច្បាប់
·         យលដឹងពីស្ថានភាពរស់នៅរបស់ប្រជាជននៅតំបន់នោះ និងធ្វើឲ្យពួកគាត់បានបញ្ចេញមតិអំពីបញ្ហារបស់​ពួកគេគាត់អំពីចំណាកស្រុករបស់សមាជិកគ្រួសារ​នៅក្នុងការសិក្សា​នេះ
·         យល់ពីផលប្រយោជន៍នៃការធ្វើចំណាកស្រុកទៅដល់សង្គមនិងផលអវិជ្ជមានមួយចំនួនដែលទទួលបានពី​លំហូរនេះ
·         ផ្តល់នូវចំណេះដឹងបទពិសោធន៍ និងជំនាញផ្សេងៗ ដែលទាក់ទងនឹងការសិក្សាស្រាវជ្រាវពិសេស​ទំនាក់​ទំន​ង​រវាងអ្នកស្រាវជ្រាវនិងប្រជាជាននៅក្នុងសហគមន៍ផ្ទាល់
·         ផ្តល់ជាគំនិតល្អៗ និងទុកជាឯកសារស្រាវជ្រាវដល់អ្នកសិក្សាក្រោយៗទៀត
·         ជាប្រភពពត៌មានសំខាន់មួយសម្រាប់ជាជំនួយដល់អង្គការនានាក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងៗ
·         ធ្វើឲ្យមានមូលដ្ឋានរឹងមាំសម្រាប់អ្នកអានពិចារណានូវបទពិសោធន៍គំនិតនិងជំរុញដល់ការស្រាវជ្រាវបន្តដើម្បីជាប្រយោជន៍ដល់សង្គមជាតិទាំងមូល

.៥ ទំហំនិងដែនកំណត់នៃការសិក្សាស្រាវជ្រាវ
..១ ទំហំ
            ដោយផ្អែកទៅលើនិក្ខេបបទមុនៗ និងឯកសារស្រាវជ្រាវជាច្រើនទៀត ការធ្វើការពិភាក្សាក្នុងក្រុមស្រាវជ្រាវ និងធ្វើការពិភាក្សាជាមួយសាស្រ្តដឹកនាំក្រុមសា្រវជ្រាវនោះ បានជ្រើសយកសំណាកគំរូចំនួន១២០គ្រួសារពីសំណាកគំរូ៥២៦គ្រួសារនៅក្នុងភូមិចំនួនពីរ គឺភូមិក្រសាំង និងភូមិអណ្តូងត្រាច ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង ។ នៅក្នុងការជ្រើសសំណាកគំរូ នូវចំនួនដូចខាងលើនេះ គឺបណ្តាលមកពីកត្តាពេលវេលា និងថវិកាមានកំណត់ ។ ជាងនវទៅទៀតនោះ ក្រុមស្រាវជ្រាវ បានគិតទៅលើលទ្ធផលនៃការវិភាគទិន្នន័យ ដោយបានកំណត់យកម្រិតលម្អៀង ៨ភាគរយ ដើម្បីឲ្យការវិភាគមានភាពងាយស្រួល ។
..ដែនកំណត់
            នៅក្នុងការសិក្សាស្រាវជ្រាវនៃសារណានេះ ផ្តោតទៅលើផលប៉ះនៃការធ្វើចំណាកស្រុកទៅលើប្រជាជន​ជនបទ ដោយជ្រើសយកទីតាំងសិក្សានៅក្នុងភូមិចំនួន ២នៃខេត្តបាត់ដំបង ដែលយោងទៅតាមរបាយការណ៍ដែលប្រមូលបាន និងការសាកសួរដោយផ្ទាល់ពីសំណាក់ប្រជាជននៅក្នុងភូមិសិក្សាខាងលើ (ភូមិក្រសាំង និងភូមិអណ្តូងត្រាច) និងឯក​សារ​​ដែលប្រមូលបានពីស្ថាប័នពាក់ព័ន្ធមួយចំនួនដូចជា សាលាឃុំ ជាដើម​ ។ ដោយសារតែធនធាន និងពេល​វេលា​មាន​កំណ​ត់ ដូចនេះ ក្រុមសិក្សាស្រាវជ្រាវបានធ្វើការប្រមូលទិន្នន័យ វិភាគទិន្នន័យ និងសរសេរ​ជារបាយការណ៍ (សារណា) ដោយ​​ប្រើពេលវេលាត្រឹមតែ ៣ខែប៉ុណ្ណោះ ។
ជំពូកទី ២
រំលឹកទ្រឹស្តី
.១ ទិដ្ឋភាពទូទៅ
ប្រទេសកម្ពុជាយើងមានកំនើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំបន្ទាប់ពីបានធ្វើសមាហរណកម្មសេដ្ឋកិច្ចទាំង​​នៅ​​ក្នុងតំបន់និងនៅលើទីផ្សាអន្តរជាតិ។ពីឆ្នាំ២០០០ដល់ឆ្នាំ២០០៧ប្រទេសកម្ពុជាយើងមានការកើនឡើង៩ភាគរយជាមធ្យម (IMF, ២០១០) ដែលធ្វើអោយចំនូលរបស់ប្រជាជនម្នាក់ៗមានការកើនឡើងទ្វេដង។ចំនូលរបស់ប្រជាជនម្នាក់ៗបានកើនពីចំនួន២៨៥ដុល្លាសហរដ្ឋអាមេរិកនៅឆ្នាំ១៩៩៧ទៅចំនួន៥៩៣ដុល្លាសហរដ្ឋអាមេរិកនៅឆ្នាំ២០០៧ (World Bank, ២០០៩) ។បើទោះបីជាមានលទ្ធផលកំនើនសេដ្ឋកិច្ចរឹងមាំយ៉ាងនេះក៏ដោយលំនាំនៃកំនើននេះបាននាំមកនូវផលប្រយោជន៍តិចតួចដល់ប្រជាជនភាគច្រើនជាពិសេសសម្រាប់អ្នកនៅតំបន់ជនបទ។ទាំងនេះបានបណ្តាលឲ្យភាពក្រីក្រនៅតែកើតមានជាពិសេសនៅតំបន់ជនបទ។ម្យ៉ាងវិញទៀតវិស័យកសិកម្មបានស្រូប​​​យកកំលាំងពលកម្មនៅក្នុងប្រទេសបានយ៉ាងច្រើន។នៅក្នុងឆ្នាំ២០០៧វិស័យនេះបានស្រូបទាញកំលាំងពលកម្មរហូតទៅដល់៥៦ភាគរយនៃកំលាំងពលកម្មមានការងារធ្វើសរុប។ការស្របទាញយកនូវកំលាំងពលកម្មនេះវាមិនអាចទប់ទល់នឹងកំនើនកំលាំងពលកម្មចំនូលថ្មីដែលមានចំនួន៣០០,០០០នាក់ចូលមកក្នុងទីផ្សារការងារជារៀងរាល់ឆ្នាំនោះទេ (ចាន់សុផល, ២០០៨)។ដូច្នេះ  ពួកគេមិនអាចពឹងតែទៅការងារស្រែចំការតែមួយមុខនោះបានទៀតទេនៅក្នុងការធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេបានប្រសើរឡើង។តាមការសិក្សារបស់CDRI (កឹមសុធន, ២០១១) បានបង្ហាញថាសេដ្ឋកិច្ចជនបទនៅកម្ពុជាមានមូលដ្ឋានតូចចង្អៀតនិងមិនសូវមានភាពរស់រវើកបានធ្វើឲ្យប្រជាជនជនបទ​​មួយភាគធំមានជំរើសនិងមធ្យោបាយតិចតួចនៅក្នុងការចិញ្ចឹមជីវិត។ដូច្នេះនៅក្នុងការរកចំនូលមកផ្គត់ផ្គងគ្រួសាប្រជាជនជនបទបានធ្វើការក្រោមរូបភាពជាច្រើន។នៅក្នុងរូបភាពទាំងនោះការធ្វើការចំនាកស្រុករកការងារធ្វើជារូបភាពមួយដ៏សាមញ្ញមួយដែលប្រជាជននៅជនបទបានប្រើប្រាស់និងកំពុងតែប្រើ។នៅប៉ុន្មានឆ្នាំចុងក្រោយនេះការធ្វើចំនាកស្រុករកការងារធ្វើរបស់ប្រជាជននៅជនបទមានការកើនឡើង​​​យ៉ាងខ្លាំងទាំងចរន្តមកកាន់ទីក្រុងនិងចរន្តចេញក្រៅប្រទេសដែលមានបណ្តាប្រទេសដូចជាថៃម៉ាឡេស៊ីនិងកូរ៉េ។នៅក្នុងការធ្វើចំនាកស្រុកនេះប្រជាជនចាស់ៗមិនអាចធ្វើចំនាកបាននោះទេគឺមានតែយុវជនទេដែលធ្វើចំនាកស្រុកទៅរកការងារធ្វើទាំងនៅក្នុងទីក្រុងនិងចេញក្រៅប្រទេស។ការផ្លាស់ពីកន្លែងមួយទៅកន្លែងមួយទៀតរមែងមានហានិភ័យជាពិសេសចំពោះកម្មករវ័យក្មេងដែលភាគច្រើនមានការអប់រំមូលដ្ឋានទាបនិងគ្មានរឺមានជំនាញតិចតួចហើយពុំធ្លាប់​​ចាកចេញ​​ពីភូមិកំណើតសោះ។នៅក្នុងការធ្វើចំនាកស្រុកនេះវាបានធ្វើឲ្យគ្រួសាររបស់ពួកគេបាត់បង់នូវហិរញ្ញវត្ថុរយៈពេលខ្លីនិងបាត់បង់ធនធានមនុស្សនៅក្នុងតំបន់នោះប៉ុន្តែវាក៏រួមចំណែកដល់ការអភិវឌ្ឍន៍រយៈពេលវែងនៃតំបន់ជនបទផងដែរ។ប្រាក់ផ្ញើរបស់ជនចំណាកស្រុកក្នុងប្រទេសអាចមានសារៈសំខាន់សំរាប់ការកាត់បន្ថយភាពក្រីក្រនៅជនបទ។នេះមានន័យ​​ថាប្រាក់ផ្ងើបានមកពីការងារនៃការធ្វើចំនាកស្រុកវាបំពេញបន្ថែមលើប្រាក់ចំណូលនៅជនបទហើយជួយបង្កើនចំនាយ​​ប្រើប្រាស់ជួយបង្កើនប្រាក់សន្សំរបស់គ្រួសារព្រមទាំងអាចជំរុញសេដ្ឋកិច្ចក្នុងតំបន់។ទោះបីជាការធ្វើចំនាកស្រុក​​បានជួយបង្កើននូវប្រាក់ចំនូលក៏ដូចជាការបង្កើននូវប្រាក់សន្សំក៏ដោយវាក៏បានជះឥទ្ធិពលអវិជ្ជមានផងដែលចំពោះ​​ក្រុមគ្រួសាររបស់អ្នកដែលបានធ្វើចំណាកស្រុក។ការធ្វើចំណាកស្រុកនេះធ្វើឲ្យខូចខាតដល់ក្រុមគ្រួសារនិងនាំឲ្យបាត់បង់​​​ជំនួយផ្នែកផ្លូវចិត្តសង្គមនិងសេដ្ឋកិច្ចនិងបាត់បង់ការថែទាំឪពុកម្តាយចាស់ជរា។
.២ ទ្រឹស្តីពលកម្មចំណាកស្រុក
..១ និយមន័យ

..២ ទ្រឹស្តីសេដ្ឋកិច្ចសមហេតុផល
            ការសិក្សាភាគច្រើនអំពីចំណាកស្រុក បានសង្កត់ធ្ងន់លើហេតុផលរបស់ប្រជាជនចំណាកស្រុក។​ ​​​​ឧទាហរណ៍​Todaro (1989) សន្មតថា ជនចំណាកស្រុកធ្វើសកម្មភាពជាលក្ខណៈបុគ្គល ដោយផ្អែកលើផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នៃសេដ្ឋកិច្ចសមហេតុផល។​ការសម្រេចចិត្តធ្វើចំណាកស្រុក គឺផ្អែកលើការរំពឹងទុកពីផលចំណេញនៃការងារនៅកន្លែងគោលដៅដែលត្រូវទៅព្រមទាំង ការវិភាគចំណាយ-ផលចំណេញក្នុងគំនិតរបស់​ជនចំណាកស្រុក។ យោង​តាមទស្សនៈនេះ ការសម្រេចចិត្តធ្វើចំណាកស្រុក គឺជាការសម្រេចចិត្តបែបសេដ្ឋកិច្ចសមហេតុផលមួយ ដោយ​ឈរ​ជា​សំខាន់លើកម្រិតខុសគ្នានៃប្រាក់បៀវត្សរ៍នៅតំបន់កំពុងរស់នៅ និងគោលដៅត្រូវទៅ។ សរុបមក គេសម្រេចចិត្ត​ធ្វើ​ចំ​ណាក​​ស្រុកនៅពេលមានផលប្រយោជន៍រំពឹងទុកជាពិសេសខាងហិរញ្ញវត្ថុវាធំជាងបន្ទុកចំណាយខាងហិរញ្ញវត្ថុ និង ​សង្គម​​​​​កិច្ច។

..៣ ទ្រឹស្តីវិស័យពីរ
ឯកសារពីយូរហើយលើចំណាកស្រុកផ្អែកលើគំរូអភិវឌ្ឍន៍ដែលចែងថា ប្រទេសទាំងអស់នៅ​ដំណាក់កាលណា​មួយ ត្រូវតែមានចលនាកម្លាំងពលកម្មចេញពីវិស័យកសិកម្មទៅកាន់វិវ័យមិនមែនកសិកម្ម។ជារឿយៗការបែងចែក​កម្លាំងពលកម្មទៅតាមវិស័យត្រូវមានចលនាផ្លាស់ប្ដូរទីតាំងភូមិសាស្ត្រនៃពលករ ចេញបិតំបន់ជនបទទៅកាន់តំបន់ទីក្រុង (Lewis 1954)
            ចំណាកស្រុកក្នុងប្រទេស តែងត្រូវចាត់ទុកជាដំណើរការធម្មតាមួយដែលក្នុងនេះ អតិរេកកម្លាំងពលកម្ម​ត្រូវបាន​ដកចេញជាបណ្ដើរៗពីតំបន់ជនបទ ដើម្បីផ្ដល់កម្លាំងពលកម្មដល់កំនើនឧស្សាហកម្មនៅទីក្រុង។ ដំណើរការនេះ​គួរតែ​មាន​​​គុណប្រយោជន៍ខាងសង្គមច្រើន ពីព្រោះធនធានមនុស្សនៅតាមតំបន់ ដែលការរកចំណូល​បន្ថែមរបស់ពួកគេបាន​សឹងស្មើសូន្យត្រូវបានផ្លាស់ចេញទៅកាន់តំបន់ដែលការរកចំណូលបន្ថែមមានតួរលេខវិជ្ជមាន និងមានកំនើន​យ៉ាង​ឆាប់​រហ័ស ដោយសារមូលធនដែលបានបង្កទុក​និងការរីកចំរើនខាងបចេ្ចកវិទ្យា(Todaro 1989:274)។នៅក្នុងដំណើរ​ការ​អភិវឌ្ឍន៍ចលនាប្រជាជននៅគ្រប់ទិសទី គឺជាលក្ខណៈសំគាល់ដ៏សំខាន់មួយ។ ហេតុការណ៍នេះ លោក​​ Lewis បាន​​​​​​​ដាក់បញ្ជាក់ទៅក្នុង គំរូវិស័យពីរដែលបានក្លាយទៅជាទ្រឹស្ដីទូទៅនៃការអភិវឌ្ឍន៍ នៅប្រទេសតតិយលោកដែលមានអតិ​​រេកកម្លាំងពលកម្មនៅអំឡុងទសវត្សរ៍ ១៩៦០​ដល់ ១៩៧០។ នៅក្នុងគំរូរបស់ Lewis សេដ្ឋកិច្ចដែលមិនទាន់អភិវឌ្ឍន៍​​ មានវិស័យពីរជាសំខាន់​() វិស័យបុរាណរកបានត្រឹមមួយរស់នៅតាមជនបទដែលមានប្រជាជនលើសកំនត់ និងមានផលិតភាពពលកម្មបន្ថែមស្មើសូន្យ (ដូចេ្នះ Lewis ក៏អាចចាត់ទុកពលកម្មក្នុងសា្ថនភាពទី១ នេះជាអតិរេកបាន ពីព្រោះពលកម្មបែបនេះអាចដកចេញពីវិស័យកសិកម្មដោយគ្មានការខាតបង់ផលអ្វីមួយទេ) និង () ផលិតភាពខ្ពស់នៃវិស័យ​​ឧស្សាហកម្មទំនើបនៅទីក្រុង​ដែលទទួលយកជាបណ្ដើរៗ​​នូវកម្លាំងបលកម្មមកបីវិស័យរកបានមួយរស់ ដូចបញ្ជាក់ខាងលើ (Todaro 1989:69)
..៤ ទ្រឹស្តីកំណើនមានតុល្យភាព និងទ្រឹស្តីអភិវឌ្ឍន៍មិនស្របគ្នា
វីធីកំណើនមានតុល្យភាពដែលផុសចេញពីទ្រឹស្ដីសេដ្ឋកិច្ចបានសន្មតថា តាមរយៈការកាត់បន្ថយ​ភាពគ្មានការងារធ្វើ​និងការផ្ដល់ផលជាប្រាក់ផ្ញើរមកភ្ទះ និងជំនាញទទួលបាន សកម្មភាពចំណាកស្រុកបានជួយជំរុញ​​ការ​អភិវឌ្ឍន៍កាត់បន្ថយគំលាតក្នុងតំបន់​ និងនៅទីបំផុតធ្វើអោយចំនាកស្រុកលែងចាំបាច់ទៀត ។ វីធីសាស្រ្ដអភិវឌ្ឍន៍មិនស្របគ្នាដែលពឹងផ្អែកខ្លាំងលើការសិក្សាកម្រិតមីក្រូ មិនបានទទួលស្កាល់ទេថា ចំណាកស្រុក ប្រាក់ផ្ញើរមកផ្ទះ និងផលត្រឡប់ នាំឲ្យមានការអភិវឌ្ឍន៍យ៉ាងលឿនជាស្វ័យប្រវត្ដិ​នោះទេ (McDowell and de Haan​1997:15)
            ប្រាកដណាស់ ភាពក្រីក្រ គឺជាកត្តាបង្កចំណាកស្រុក ប៉ុន្តែមិនមែនតែភាពក្រីក្រនេះទេ ពីព្រោះវិសមភាព​ក៏ជាកត្តា​មួយ​ដែរ។ សេដ្ឋកិច្ចទីផ្សាបាននាំមកនុវវិសមភាព និងគំលាតបៀវត្សរ៍​និងប្រាក់ចំណូល ដែលធ្វើអោយចំណាក​ស្រុកកើន​ឡើង ។ តាមមើល វិសមផាពពិតប្រាកដ និងចំណាប់អារម្មណ៍ថាមានវិសមភាព សុទ្ធតែអាចជាកត្តា​កំនត់នៃសកម្ម​ភាព​ចំណាក​​​ស្រុក(McDowell and de Haan 1997:17)
..៥ កត្តាបុគ្គល គ្រួសារ និងសហគមន៍
            ទ្រឹស្ដីចំណាកស្រុកមួយផ្សេងទៀត បានផ្ដល់ពីហេតុផលដែលគួររំពឹងថា នឹងមានការចូលរួមដ៏​ច្រើនរបស់​យុវជននៅក្នុងចំណាកស្រុក គឺដោយសាកត្តាបុគ្គល គ្រួសារ និងសហគមន៍ៈ
          កត្តាបុគ្គលៈការបកស្រាយខាងសេដ្ឋកិច្ចបែបក្លាសិកចំពោះនិន្នាការនៃយុវជនក្នុងការធ្វើចំណាកស្រុកកាន់​តែច្រើន គឺថាចំណាកស្រុក គឺជាវិនិយោគមួយដែលតម្រូវអោយបុគ្គលម្នាក់ៗត្រូវមានចំណាយមួយចំនួន ដើម្បើបង្កើត​បាន​​​​​ប្រាក់ចំណូលខ្ពស់ (Sjaastad 1962; quoted in McKenzie 2006)បន្ទុកចមនាយខាងផ្លូវចិត្ត ក្នុងការចាក​ចេញ​​ពីកន្លែងធ្លាប់រស់នោ​និងការសម្របខ្លយនទៅនឹងទីផ្សារការងារ ថ្មី(McKenzie2006)
          កត្ដាគ្រួសារៈ ឯស្ដីពីចំណាកស្រុក បានបង្ហាញពីរូបភាពសេដ្ឋកិច្ចថ្មីដ៏សំខាន់មួយ (Stark and Levhari 1982, quoted in Mckenzie 2006)គឺជារឿយៗ ការសម្រេចចិត្ដធ្វើចំណាកស្រុក គឺជាការសម្រេច​ចិត្ដរបស់​គ្រួសារ​ទាំង​មូល មិនមែនជាការសម្រេចចិត្ដរបស់សាមីខ្លួនតែម្នាក់ឯងនោះទេ ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍន៍។ គ្រួសានីមួយៗ អាចអោយសាមជិកម្នាក់ធ្វើចំណាកស្រុក ដោយរំពឹងថា ប្រាក់ផ្ញើមកផ្ទះនឹងជួយពួកគេទប់ទល់នឹងវិបត្តិ។ ពួកគេសម្រេច​ជ្រើសរើសសមាជិកម្នាក់គឺមិនមែនត្រឹមតែដោយសារអ្នកនោះអាចរកបានចំណូលច្រើនជាងគេពីចំណាកស្រុកនោះទេ ប៉ុន្ដែ​​​ក៏យោងផងដែរ ទៅលើការងាររបស់បុគ្គលនោះនៅក្នុងគ្រួសារ និងទំនុកចិត្តថា បុគ្គលនឹងមានផ្ញើប្រាក់មកផ្ទះ (Mckenzie 2006)
          កត្ដាសហគមន៍ៈ នៅពេលមានយុវជនមួយចំនួនធ្វើចំណាកស្រុកហើយ ពេលនោះច្រើនតែយុវជនផ្សេងទៀតធ្វើ
ចំណាកស្រុកដេរ។ ហេតុផលមួយ​គឺបណ្ដាលសង្គមរបស់ជនចំណាកស្រុកដែលជួយកាត់បន្ថយបន្ទុកចំណាយ និងបង្កើន​ផលប្រយោជន៍នៃការធ្វើចំណាកស្រុក។ ដោយហេតុថាយុវជនច្រើនតែជាអ្នកធ្វើ​ចំណាក​ស្រុក​​មុនគេ យុវជនជា​បេក្ខជន​ធ្វើ​​ចំណាកស្រុកតែងតែមានស្គាល់ជនទើបធ្វើចំណាក​ស្រុកថ្មីៗ​​ច្រើនជាងបេក្ខជនមានវ័យចំណាស់ជាង ដូច្នេះតែងទទួល​បានផលប្រយោជន៍ច្រើនជាងពីបណ្ដាញទំនាក់ទំនងនេះ (Mckenzie 2006)

.៣ មូលហេតុនៃការធ្វើចំណាកស្រុក
..១ កត្តាជំរុញ
          ចំណាកស្រុកកំលាំងពលកម្ម បណ្តាលមកពីកត្តារុញច្រាន ដូចជា ៖
        ភាពក្រីក្ររ៉ាំរ៉ៃភាពក្រីក្រ គឺជាកត្តាប្រឈមដ៏សំខាន់ចំពោះ ប្រជាជនដែររស់នៅតាមជនបទ ហើយភាពក្រីក្ររ៉ាំរៃនេះ គឺមានការតជាដំណរតាំងមុនៗមក នៃគ្រួសារអ្នកក្រីក្រដែរមិនមានសម្ថភាពពង្រឹងគ្រួសារឲ្យបានប្រសើរ ដូចនេះពួកគេបានសំរេចចិត្ត ធ្វើចំនាកស្រុកទៅធ្វើការនៅកន្លែងផ្សេងៗ ដោយរំពឹងថានឹងអាចមានការប្រសើរជាងការរស់នៅកន្លែងដដែល។
        ភាពគ្មានដីធ្លី/មិនមានផ្ទះសំបែង៖ប្រជាជនរស់នៅតាមជនបទភាគច្រើនប្រកបរបរកសិកម្ម ដូចនេះពួកគេត្រូវការដីសំរាប់ការធ្វើកសិកម្ម និងស្រែចំការផ្សេងៗ ។ ដោយហេតុ ប្រជាជនមួយចំនួននៃប្រជាជនជនបទ ពូកគេមិនមានដីស្រែ​​ចំការសំរាប់ធ្វើកសិកម្មទេ ។ ដូចនេះមានតែការធ្វើចំណាកស្រុកទៅធ្វើការអោយគេទេ ដែរជាមធ្យោបាយដ៏ល្អសំរាប់ពួកគេក្នុងការរស់នៅចិញ្ចឹមេជីវិត ។
        ការហិនហោចធនធានធម្មជាតិឬធនធានរួម/ការចុះខ្សោយប្រភពចំណូល៖ អ្នកស្រែចំការពឹងផ្អែកទៅលើចំនូលផ្សេងៗ ដើម្បីទទួលបាននូវតំរូវការជាមូលដ្ឋានសំរាប់ពួកគេក្នុងការចិញ្ចឹមជីវិត ។ ការនេសាទ (​ រកត្រី ស្ទូច និងដាក់ម៉ង...) និងការប្រមែរប្រមូលដំណាំដុះលើទឹកក្តី លើគោកក្តីដូចជា ផ្កាឈូក ផ្លែឈូក រំចង់ ប្រលិត ត្រកួន ជាដើម គឺជាប្រភពចំណីអាហារចំបង និងជាចំណូលទីពីររបស់ពួកគេបន្ទាប់ពីការធ្វើស្រែចំការ ។ ប្រភពទាំងអស់នោះបានថយចុះយ៉ាងខ្លាំងរហូតឆ្នាំ១៩៩៣ ហើយការចាប់ត្រីក៏ធ្លាក់ចុះដែរ។ 
កង្វះការងារពេញមួយឆ្នាំយុវជនចំណាកស្រុកជិតពាក់កណ្ដាល បានសម្រេច​​​​ចិត្ដធ្វើចំណាកស្រុក​​ ពីព្រោះគ្មានការងារធ្វើឲ្យបានពេញៗមួយឆ្នាំនៅក្នុងភូមិ។កង្វះការងារពេញមួយឆ្នាំគឺជាកត្តារុញច្រានមួយដ៏ចំបងប៉ុន្តែវាក៏ស្របគ្នានឹងបំណងរបស់ពួកយុវជនដែលចង់ចាកចេញពីការងារជាប្រពៃណី(ដូចជា ធ្វើស្រែចំការ រកត្រី) ទៅរកការចំណាកស្រុកដោយសារមានគ្រោះធម្មជាតិ ។ អ្នកធ្វើចំនាកស្រុកការខ្វះការងារធ្វើពេញមួយឆ្នាំ ភាគច្រើនពួគគេ មកទីក្រុងដើម្បីរកការងារសំរាប់តែក្នុងរយះពេលទំនេរពីការងារស្រែចំការរបស់ពួកគេតែប៉ុណ្ណោះ ហើយនៅពេលដល់រដូវធ្វើស្រែចំការ ពួកគេនិងត្រលប់ទៅជនបទដើម្បីធ្វើស្រែចំការរបស់ពួកគេវិញ ។
        បំណុល បញ្ហាគ្មានដីធ្លីត្រូវបានជំពាក់ជំពិននឹងបំណុលផងដែរ បំណុលមើលពីក្រៅហាក់ដូចជាគ្មានអ្វីដែលជាបញ្ហាចោទសំរាប់អ្នកជនបទឡើយ តែតាមការពិតវាជាកត្តាមួយដែលបណ្តាលឲ្យកើតមាននូវការគ្មានកម្មសិទ្ធិដីធ្លី និងភាពក្រីក្រ ។ ប្រាក់ចំនូលដ៏ស្តួចស្តើង ជាមួយនឹងវិបត្តិផ្សេងៗ ដូចជា​ជម្ងឺ គ្រោះធម្មជាតិ ឬការបាត់បង់នូវ សត្វពាហនៈ ដែលជាលទ្ធផលនៃបំណុលនៅក្នុងគ្រួសារអ្នកជនបទ ។​​ចំណែកឯឥណទាន គឺមានលក្ខណៈជាឥទានមិនសមស្រប​ ដែលមានកំរិតការប្រាក់ខ្ពស់ហួស មូលហេតុនេះកាន់តែជំរុញឲ្យមានភាពក្រីក្រមួយកំរិតទៀត ។ គ្រួសារដែលជំពាក់បំណុលគេច្រើន តែងតែព្យាមសងបំណុលតាមរយៈការបញ្ចូនសមាជិកគ្រួសាររបស់គេទៅរកការងារធ្វើនៅទីក្រុង រឺទៅក្រៅប្រទេស ដើម្បីយកចំណូលទាំងនោះមកទុកសំរាប់សងបំណុលគេ Sophal et al, 1999; RDA Evaluation report, Mini case study 8, 2000) ។ 
គ្រោះធម្មជាតិ គ្រោះធម្មជាតិ បានបង្ខំអោយពលករជាច្រើននៅជនបទកម្ពុជា ធ្វើចំណាក​ស្រុក ដោយសារតែ វាជាកត្តាដ៏សំខាន់ដែលអាចបង្កអោយមានភាពក្រីក្រយ៉ាងឆាប់ររហ័យ ព្រោះគ្រោះធម្មជាតិបានបំផ្លិចបំផ្លាញ នូវដំនាំ សត្វ​ និង ធ្វើអោយពួកគេមិនអាចបន្តការធ្វើកសិកម្មសំរាប់ទ្រទ្រង់ដល់ការរស់នៅរបស់ពួកគេបាន ក៏សំរេច​​ចិត្តធ្វើចំណាក​​​ស្រុក ។

..២ កត្តាទាក់ទាញ
...១ ឧស្សាហ៍កម្ម
នៅទីក្រុងឧស្សាហកម្មមានការរីកលូតលាស់យ៉ាងឆាប់រហ័សហើយលំហូរចូលនៃក្រុមជន​ចំណាកចោលជន​បទភាគ​ច្រើន​​​មកពីជនបទ។កន្លែងដែលមានការរីកចំរើនខ្លាំងគឺនៅភ្នំពេញនិងបណ្ដាលក្រុង​តូចៗនៅជាប់ជាយ​ដែន​ប្រទេស​ថៃទោះជាយ៉ាងណាក៏ដោយក៏ទីក្រុងភ្នំពេញជាមជ្ឈមណ្ឌកណ្ដាលប្រមូលផ្ដុំនូវរាល់ចំណាកចោលជនបទ។ក្រុម​ជន​​ចំណាក​​ចោលជន​​បទបានហូរចូលទីក្រុងដើម្បីស្វែងរកការងារធ្វើក្នុងវិស័យសេវាកម្មឧស្សាហកម្មកម្មករសំណង់កម្មករ​រោងចក្រជាដើមរីឯអាត្រាកំនើនប្រចាំឆ្នាំគឺ.%អ្វីដែលសំខាន់នោះគឺទីក្រុងនីយ៍កម្មនៅកម្ពុជា​ត្រូវបាន​រាំង​ស្ទះ​ដោយការរីកចំរើនយ៉ាងយឺតនៃឧស្សាហកម្មនឹងនាំមកនូវផលវិបាកជាច្រើនដល់កម្លាំងពលកម្មជាពិសេស​កំណើនការងារយឺត​នៅទីក្រុង។
...២ ឳកាសការងារ
វិស័យចំបងទាំងពីរក្នុងសេដ្ឋកិច្ចគឺ វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ដែលក្នុងនោះ​​កសិកម្មផ្តល់ការងារដល់ប្រជាជនបានយ៉ាងច្រើន នៅតាមជនបទដែលស្រ្តី ៨៩%ជាកំលាំងពលកម្មសកម្មក្នុងវិស័យសេដ្ឋកិច្ចនៅជនបទ (ធ្វើការនៅជនបទ) ហើយមានតែចំនួន ៤០%ប៉ុណ្ណោះដែលចូលរួមក្នុងវិស័យសេដ្ឋកិច្ច។ ជាងនេះទៀត ២/៣នៃស្រ្តីទាំងនោះគឺជាកំលាំងដពលកម្មដោមិនមានការបង់ថ្លៃ(Unpaid Workers)ខណៈ ដែលតិចជាងពាក់កណ្តាលនៃមនុស្សប្រុសគឺគ្មានការបង់ថ្លៃកំលាំងពលកម្មដែរ។វិស័យឧស្សហកម្មបានផ្តល់ការងារធ្វើដល់ប្រជាពលរដ្ឋតិចជាង៥% ហើយមានតែ វិស័យកាត់ដេរតែមួយទេដែលមានកំរិតនៃការរីកចំរើនលូតលាស់ឆាប់រហ័សជាងវិស័យដទៃទៀត។ នៅក្នុងវិស័យផលិតកម្ម ក្រុមជនចាកចោលជនបទបំរើការក្នុងនោះទទួលបានប្រាក់ បៀវត្សរ៍ទាបដោយសារតែគ្មានជំនាញ។ ចំណែកឯការងារនៅក្នុងវិស័យសំណង់វិញបាន ផ្តល់កន្លែងធ្វើការភាគច្រើនសំរាប់តែការចំណាកចោលជនបទតាមរដូវកាល (Migration In Cambodia, Oxfam ​GB in Cambodia, November2000 p.12)។ ចំណែកឯវិស័យចុងក្រោយគឺ វិស័យសេវាកម្មរាប់បញ្ចូលពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម សេវាកម្មរដ្ឋាភិបាល និងសេវាកម្មសង្គមបានស្រូបយក ១៨.២%នៃចំនួនប្រជា ជនសរុប។​

.៤ ប្រភេទនៃការធ្វើចំណាកស្រុក
            ចំណាកស្រុកនៅកម្ពុជា ត្រូវបានគេចំណាត់ថ្នាក់ជាពីរប្រភេទ ។ ចំណាកស្រុកទាំងពីរប្រភេទនោះគឺ ចំណាកស្រុកនៅក្នុងប្រទេស និង​ ចំណាកស្រុកទៅក្រៅប្រទេស ។ ចំនួនអ្នកធ្វើចំណាកស្រុកទាំងក្នុងស្រុក និងក្រៅស្រុកនេះ មាននិន្នាការកើនឡើង ជាពិសេសនៅអំឡុងពេល ៥ឆ្នាំចុងក្រោយ ។

..១ ចំណាកស្រុកនៅក្នុងប្រទេស
កម្មករចំណាកស្រុកភាគច្រើន មកពីគ្រួសារក្រីក្រ ខ្លះមកពីគ្រួសារមានជីវភាពមធ្យម ឬទុរគត ។ គ្រួសារអ្នកមាន​​ សម្រេចចិត្តនៅស្ងៀម និងមិនធ្វើចំណាកស្រុកទេ ពីព្រោះពួកគេមានសមត្ថភាពបង្កើតប្រភពចំណូលបនាច្រើន ខណៈ​​​​ដែល​​​សមត្ថភាពគ្រួសារទុរគត ក្នុងការចេញទៅខាងក្រៅប្រទេស និងស្វែងរកការងារធ្វើ ត្រូវថយចុះ ដោយសារកំហិតហិរញ្ញវត្ថុ ។ តាមការសំគាល់ អ្នកនៅក្នុងភូមិដែលផ្អែកលើធនធានដី (កសិកម្ម កសិកម្ម-ព្រៃឈើ កសិកម្ម-នេសាទ) មានទំនោរធ្វើចំណាកស្រុកច្រើនជាងអ្នកនៅក្នុងភូមិផ្អែកលើធនធានទឹក (នេសាទ នេសាទ-កសិកម្ម) ។ រីឯ​អ្នកភូមិនៅតាមទីប្រជុំជនវិញ ពឹងផ្អែកយ៉ាងសំខាន់ទៅលើការធ្វើចំណាកស្រុក ។ ជាទូទៅ អ្នកភូមិធ្វើចំណាកស្រុកតាមរដូវកាល ដើម្បីរកការងារខាងកសិកម្ម ឬនេសាទ ដោយផ្តោតលើភូមិនៅក្បែរខាង​ ឬភូមិនៅជុំវិញបឹងទន្លេសាប រីឯការចំណាកស្រុករយៈពេលវែងវិញ ផ្តោតទៅលើការងារសំណង់ ណិងរោងច្រកកាត់ដេរ នៅទីក្រុង និងខេត្តធំៗ ។

..២ ចំណាកស្រុកទៅក្រៅប្រទេស
            ចំណាកស្រុកទៅក្រៅប្រទេស បានក្លាយជាប្រភពចំណូលដ៏សំខាន់របស់គ្រួសារនៅ​តំបន់ជនបទតាំងពីពាក់កណ្តាល​​ទសវត្សឆ្នាំ ១៩៩០ ។ ការធ្វើសមា​​ណកម្ម​​​សេដ្ឋកិច្ចក្នុងតំបន់យ៉ាងលឿន និងតំរូវការដ៏ច្រើននូវកម្លាំងពលកម្មគ្មានជំនាញនៅប្រទេសថៃ និងម៉ាឡេស៊ី គឺជាការទាក់ទាញដំបូងមួយសម្រាប់ពលករចំណាកស្រុកកម្ពុជា ។ ជាមួយនឹង​កត្តាទាំងពីរខាងលើ និងដោយសារតែ ការចំណាយខ្ពស់និងរយៈពេលវែង ចំណាកស្រុកបានត្រូវចែកជាពីរ គឺ ចំណាក​ស្រុក​ទៅក្រៅប្រទេសដោយស្របច្បាប់ និង​ចំណាកស្រុកទៅក្រៅប្រទេសដោយមិនស្របច្បាប់ ។
...១ ចំណាកស្រុកទៅក្រៅប្រទេសដោយស្របច្បាប់


...២ ចំណាកស្រុកទៅក្រៅប្រទេសដោយមិនស្របច្បាប់
            ចំណាកស្រុករបស់ប្រជាជនជនបទ ជាបញ្ហាមួយដែលរដ្ឋពិបាកធ្វើការគ្រប់គ្រង ជាពិសេសចំណាក​ស្រុកទៅ​ក្រៅ​​ប្រទេស​​ដោយមិនស្របច្បាប់ ឬ គេហៅម្យ៉ាងទៀតថា ទេសន្ដរប្រវេសន៍មិនស្របច្បាប់ណាកស្រុកទៅក្រៅ​ប្រទេស​​​ដោយមិនស្របច្បាប់ ឬ ទេសន្ដរប្រវេសន៍មិន​​ស្របច្បាប់នេះត្រូវបានគេកំនត់និយមន័យ​​​យ៉ាងខ្លីថាជា ចល​​នា​​ផ្លាស់ទីដោយខុសច្បាប់ដើម្បីទៅធ្វើការក្នុង​​ប្រទេសមួយ ឬចលនាផ្លាស់ទីដោយពុំមានការអនុញ្ញាតឲ្យធ្វើការ។ប្រការនេះរួមមានករណីនៃប្រជាជនធ្វើកទេសន្ដរប្រវេសន៍ដោយស្របច្បាប់ប៉ុន្ដែក្រោយមកបានបាត់បង់​​​​​​​ស្ថាន​​ភាពស្របច្បាប់របស់ខ្លួនដោយសារការស្នាក់នៅហួសកំនត់(UN General Assembly​;Brennan 1984;Global commission on International Migration 2005;LeVoy&Geddie 2010; Lee 2005)។ពាក្យអង់គ្លេស "irregular (មិនរៀបរយ)" អាចប្រើផ្លាស់ប្ដូរគ្នាបានជាមួយពាក្យ"គ្មានឯកសារ""គ្មានការអនុញ្ញាត" "មិនស្របច្បាប់"ឬ"លួចលាក់"។ ជនទេសន្ដរប្រវេសន៍ មិនស្របច្បាប់កម្ពុជា​​​​ភាគច្រើន​ធ្វើដំនើរដោយពុំមានឯកសារស្របច្បាប់គ្រប់គ្រាន់ទេ។
ការជ្រើសរើសពលករមិនស្របច្បាប់ក៏ជាទម្រង់ពេញនិយមបំផុតនៃចលនាឆ្លងកាត់ព្រំដែនក្នុងចំនោមពលករកម្ពុជាដែលស្វែងរកការងារនៅបរទេស។ ទង្វើនេះកើតឡើងនៅក្រៅក្របខណ្ឌ័ច្បាប់នៃប្រទេសបញ្ជូនប្រទេស​​ឆ្លងកាត់ និងប្រទេសទទួលពលករ។ ការជ្រើសរើសពលករមិនស្របច្បាប់អាចចែកជាពីរប្រភេទគឺ ទី១៖ ទេសន្ដរប្រវេសន៍ចម្ងាយជិតតាមបណ្ដោយព្រំដែនកម្ពុជា-ថៃហើយតាមធម្មតាដើម្បីទៅធ្វើការងារកសិកម្មដែល​​​​ជន​​​ទេសន្ដរប្រវេសន៍បានដឹងពីសាច់ញាតិជនទេសន្ដរប្រវេសន៍ធ្លាប់ទៅមុនគេ មិត្តភ័ក្ដិ ឬអ្នកភូមិឯទៀត។ អ្នកធ្លាប់ទៅមុនទាំងនេះជួយសម្រួលការចូលធ្វើការ និងដើរតួជាបណ្ដាញតភ្ជាប់ជាមួយគ្រួសារធំនៅជនបទ និងទិសដៅនៅប្រទេសថៃ។ជនទេសន្ដរប្រវេសន៍ភាគច្រើនចាត់ទុកវិធីនេះថាមាន សន្ដិសុខគួរសម តម្លៃថាក ងាយស្រួល មិនបាច់ចំណាយពេលរង់ចាំ មិនត្រូវការឯកសារ និងមិនបាច់មាននីតិវិធី ជ្រើសរើស ស្មុគស្មាញទេ។ សម្រាប់អ្នកទិញបណ្ណឆ្លងព្រំដែនរយៈពេលមួយសប្តាហ៍ ចំណាយដំបូងសម្រាប់ការធ្វើទេសន្ដរប្រវេសន៍មានចំនួនពី ៣០០ ទៅ៥៥០ ដុល្លារអាមេរិក ក្នុងនេះមានថ្លៃតាក់ស៊ីពី ២៥០ទៅ៥០០ដុល្លារអាមេរិក និងថ្លៃបណ្ណ័ឆ្លងព្រំដែន ០.៥០ ដុល្លា។ ជនទេសន្ដរប្រវេសន៍ត្រូវធ្វើបណ្ណ័ថ្មីរាល់សប្ដាហ៍នៅព្រំដែន ឬក៏អាចទិញបណ្ណរយៈពេលដល់មួយឆ្នាំដែលមានតម្លៃ១៩ដុល្លា។
          ប្រភេទទី ២ គឺទេសន្ដរប្រវេសន៍ចង្ងាយឆ្ញាយ ទៅប្រទេសថៃ ឬម៉ាឡេស៊ី ដើម្បីធ្វើការលើទូកនេសាទ ​ឬធ្វើជាកម្មកររោងចក្រ ឬកម្មករសំណង់។ ក្នុងករណីភាគច្រើន ជនទេសន្ដរប្រវេសន៍ ធ្វើដំណើរជាក្រុមតូចៗដោយមានមេខ្យល់មួយនាក់ នាំពួកគេទៅកន្លែងធ្វើការនៅប្រទេសថៃ។ សេវាសំខាន់ៗដែលមេខ្យល់ផ្ដល់ឲ្យមាន ការដឹកជញ្ជូនទៅព្រំដែន និងជួយសុំបណ្ណ័ធ្វើការ និងការងារនៅប្រទេសទីដៅ។ ជនទេសន្ដរប្រវេសន៍ត្រូវបង់ថ្លៃសម្រួល​​ការជាមុនពី ១០០ដល់២០០ដុល្លាអាមេរិក។ ក្នុងករណីខ្លះ ជនទេសន្ដរប្រវេសន៍ធ្វើដំណើរជាក្រុមតូចៗដោយ មានជំនួយពីអ្នកធ្លាប់ទៅពីមុនដែលដឹងស្ថានភាពការងារ និងមានទំនាក់ទំនងល្អជាមួយនិយោជក។ប្រទេស​​ថៃជាទីដៅដ៏សំខាន់សម្រាប់ជនទេសន្ដរប្រវេសន៍មិនស្របច្បាប់នៅកម្ពុជា។ បានបញ្ជាក់ថា អាចមានជនកម្ពុជា ១៨០,០០០នាក់ មកពីខេត្ដព្រៃវែង ស្វាយរៀង កំពង់ចាម បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដែលកំពុងធ្វើការដោយខុសច្បាប់នៅថៃ។
.៥ ប្រភេទការងាររបស់អ្នកធ្វើចំណាកស្រុក
ដូចបានបង្ហាញពីខាងដើម ពលករចំណាកស្រុកជាមនុស្សមានជំនាញតិចតួច ឬគ្មានជំនាញនោះទេ ។ ដូច្នេះ នៅក្នុងប្រទេសគោលដៅ ពលករចំណាកស្រុកភាគច្រើន  ស៊ីឈ្នួលធ្វើចំការ ( ភ្ជួរស្រែ ដាំអំពៅនិងប្រមូលផល ស្ទូងនិងច្រូតកាត់ស្រូវ កាច់ពោត និងធ្វើស្មៅ ) រោងចក្រ និងធ្វើសំណង់ ដែលការងារទាំងអស់នេះភាគច្រើនសំរាប់អ្នកដែលធ្វើលចំណាកស្រុកទៅតំបន់ជិតៗក្នុងប្រទេសថៃ  ចំនែកអ្នកដែលធ្វើចំណាកស្រុកទៅធ្វើការក្នុងតំបន់ជ្រៅៗនៃប្រទេសថៃ ការងាររបស់ពួកគេភាគច្រើនគឺ  ធ្វើនេសាទតាមទូក  កម្មករលីសែងតាមទូក ឬកប៉ាល់នៅកំពង់ផែ កម្មករសំណង់។ សំរាប់អ្នកលីសែងតាមកំពង់ផែ ពួកគេធ្វើការលើករបស់ធ្ងន់ៗ​និងធ្វើការច្រើនម៉ោង  ដូចនេះពួកគេត្រូវបានគេបង្ខំអោយប្រើប្រាស់​​​ថ្នាំញៀនដូចជា​​ថ្នាំ amphetamines ( Chan Sophal and So Sovannarith, CDRI 1999 ), ចំនែកអ្នក​​ធ្វើការ​​នេសាទតាមទូកពួកគេត្រូវទៅតាមនិងរស់នៅលើទូកជាច្រើនខែឆ្នាំ  បុរសនារីមានច្រើនប្រហែលគ្នាក្នុងប្រភេទ​​​ការងារដូចជាសំណង់កសិកម្ម និងការងារផ្សេងៗទៀតប៉ុន្ដែគេឃើញមានបុរស​​ភាគច្រើនធ្វើការងារនេសាទ និងនារី​​ភាគ​​ច្រើន​​ធ្វើការងារផ្ទះ។ យោងតាមFGOពលករចំណាកស្រុកទទួលធ្វើការងារគ្រប់ប្រភេទរួមទាំងការងារកសិកម្មការ​​​​ធ្វើការតាមភោជនីយដ្ឋានការដាំកៅស៊ូនិងការចិញ្ចឹមសត្វ។  គេទទួលស្គាល់ការងារទាំងនោះភាគច្រើនជាការងារ3D (មានលក្ខខណ្ឌមិនល្អគឺកខ្វក់លំបាកនិងគ្រោះថ្នាក់) (ចន្ទ័ សុផល​ ២០០៩, CDRI )  

.៦ សេដ្ឋកិច្ច និង ចំណាកស្រុក
..១ ការកាត់បន្ថយភាពក្រីក្រ
...១ តួនាទីនៃកំរៃពលកម្មនៅក្នុងចលភាពសេដ្ឋកិច្ចគ្រួសារ
            ប្រាក់កំរ៉ៃពលកម្ម គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តគ្រួសារនៅក្នុងការធ្វើពិពធកម្មប្រភពចំណូលសម្រាប់អ្នកមានជីវភាព​​សមរម្យ (comfortably rich) ។ វាមានសារៈសំខាន់ដូចជាការធ្វើការងារខ្លួនឯងដែរចំពោះអ្នកក្រនៅក្នុងឆ្នាំ២០០១​​ដែលបានក្លាយជាអ្នកមានជីវភាពប្រសើរនៅក្នុងឆ្នាំ ២០០៥ ។ ប្រាក់ចំណូលពិតរបស់គ្រួសារមួយជាមធ្យមដែលទទួលបានពីការលក់កម្លាំងពលកម្ម និងការធ្វើចំណាកស្រុក បានកើនឡើងយ៉ាងខ្លាំង ។ នៅក្នុងការសិក្សារបស់ CDRI, Moving out of Poverty បង្ហាញថា ប្រាក់ចំណូលពិតរបស់គ្រួសារមួយជាមធ្យមដែលទទួលបានពីការលក់កម្លាំងពលកម្ម និង​​ការធ្វើចំណាកស្រុក មានរហូតដល់ ៥៧% នៅចន្លោះឆ្នាំ ២០០១ និង ២០០៤-២០០៥​​ ។ គ្រួសារមួយចំនួនក៏បាន​​​ប្រើប្រាស់ប្រាក់នេះទៅធ្វើផ្ទះ ។ ទង្វើនេះ ជារបស់គ្រួសារដែលមានចំណូលមធ្យម ឬគ្រួសារដេលមានជីវភាពប្រសើរ ។  មិនតែប៉ុននោះ ចំណាកស្រុកនេះ បានធ្វើឲ្យគ្រួសារមួយចំនួនប្តូរពីក្រីក្រទៅគ្រួសារដែលមានចំណូលមធ្យមនៅប្រមាណ ១០ឆ្នាំនេះ ។  តាមរយៈអ្នកឆ្លើយសម្ភាសន៍ នៅក្នុងParticipatory Poverty Assessment របស់ CDRI បានបង្ហាញឲ្យដឹងថា ការលក់កម្លាំងពលកម្មនៅក្នុងខេត្តបន្តាយមានជ័យ និងនៅតាមព្រំដែនថៃ បានធ្វើឲ្យគ្រួសារ​មួយ​ចំនួនមានប្រាក់គ្រប់គ្រាន់នៅក្នុងការទិញទូរទស្សន៍ ទិញជ្រូកច្រើនក្បាលទៅចិញ្ចឹម ហើយបន្ទាប់មកលក់ជ្រូកទាំងអស់​នោះទៅទិញគោមួយក្បាល និងធ្វើការសាងសងផ្ទះរបស់ពួកគេ ។
...២ ភាពប្រសើរឡើងនៃប្រាក់ចំណេញ

            ប្រជាជនក្រីក្ររ៉ាំរ៉ៃមិនអាចធ្វើដំណើរអ្នកជិតខាងដែលមានមានភាពប្រសើរជាងនៅក្នុងការស្វែងរកការងារ ។ ពួកគេរកស៊ីមួយថ្ងៃគិតមួយថ្ងៃ (hand to mouth) ដោយធ្វើការនៅក្នុងស្រែចំការ ឬរែកដី ដែលទទួលបានប្រាក់ប្រហែល ៥០០០រៀល ហើយត្រលប់ទៅផ្ទះវិញនៅពេលយប់ ។ ជាញឹកញយ ពួកគេលក់កម្លាំងពលកររបស់ពួកគេ ទៅអោយអ្នកជិតខាងដែលមានជីវភាពប្រសីរជាង ដើម្បីទទួលបានឥណទាន និងទទួលបានប្រាក់ខ្លះ ។ ជាងនេះទៅទៀត ការប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ និងបណ្តាញសង្គមខ្សោយក្នុងចំណោមអ្នកក្រីក្រ ក៏ជាភាពអវិជ្ជមានមួយផងដែរចំពោះពួកគេនៅក្នុងការស្វែងរកការងាល្អនៅកន្លែងផ្សេងៗ ។ អ្នកក្រ កម្រទទួលបានការងារសំណង់ដែលទទួលបានប្រាក់ពី ៦០០០ ទៅ ១០,០០០រៀលក្នុងមួយថ្ងៃ​ ឬការងារនៅក្នុងឧស្សាហ៍កម្មកាត់ដេរដែលទទួល​​បានប្រាក់កំរ៉ៃ ៥០ដុលល្លារ ប្រសិនបើពួកគេមិនមានការសន្សំ ឬសាច់ញាតិ ឬមិត្តភក្តិជួយផ្គត់ផ្គង់ទេនោះ ។

...៣ ការទូទាត់កង្វះអាហារ និងការបាត់បង់ហិរញ្ញវត្ថុ
            ការធ្វើចំណាកស្រុកគឺជាបាតុភូតថ្មីមួយ ចំពោះសហគមន៍ជាច្រើន​។​ ការធ្វើចំណាកស្រុកនេះ ចាប់ផ្តើមឡើង​នៅពេលមានកង្វះអាហារ ។ ប្រាក់ដែលទទួលបានពីការធ្វើចំណាកស្រុកនេះ ជាដំបូងត្រូវបានគេប្រើប្រាស់នៅក្នុងការទូទាត់​​ការខ្វះអាហារ ហើយប្រាក់ដែលនៅសល់ ប្រើសម្រាប់ភោលបំណងផលិតភាព ។ អ្នកក្រគ្មានដី និងគ្រួសារដែលមាន​​ស្រ្តីជាមេគ្រួសារ ភាគច្រើនសិ្ថតនៅក្នុងនេះ ។

...៤ ការពង្រឹងការចិញ្ចឹមជីវិត
            និរប្រវេសន្ត បានក្លាយជាប្រភពចិញ្ចឹមជីវិតដ៏លើសលុបមួយតាំងពីដើមទសវត្សឆ្នាំ ១៩៩០មកម្លេះ ។ នៅពេលនោះ ស្រ្តីមួយចំំនួនតូច បានចាប់ផ្តើមធ្វើចំណាកស្រុកមកកាន់ទីក្រុងភ្នំពេញ ។​ ក្រោយមក ស្ត្រីឯទៀតៗ ត្រូវបានលួងលោមឲ្យមកធ្វើការជាកម្មកររោងចក្រកាត់ដេរ ។ ភាគច្រើននាពេលបច្ចុប្បន្ននេះ គ្រួសារនីមួយៗ មានស្រ្តីម្នាក់ ឬពីរនាក់ដែល​​មានអាយុពី១៨ ដល់ ៣០ឆ្នាំ ដែលបានបញ្ចប់អនុវិទ្យាល័យ ឬ យ៉ាងហោចណាស់ អាចងាន និងសរសេរ បានធ្វើការជាកម្មករកាត់ដេរ ។ គ្រួសារជាច្រើន ធ្វើការប្រើប្រាស់ប្រាក់ផ្ញើនេះ ដើម្បិទិញធាតុចូលសំរាប់ការងារ​ស្រែចំការរបស់​ពួក​​គេ  ទិញជ្រូក និងសត្វគោក្របីចិញ្ចឹមបន្ថែម ឬសង់ផ្ទះថ្មី ។
..២ ការអភិវឌ្ឍន៍ក្នុងស្រុក
...១ ឥទ្ធិពលនៃការធ្វើចំណាកស្រុកនៅក្នុងការអភិវឌ្ឍន៍សហគមន៍
            នរូបនីយកម្មកសិកម្ម បានពន្លឿនតាំពីពាក់កណ្តាលទសវត្សឆ្នាំ ១៩៩០មកម្លេះ នៅពេលដែល ប្រជាជនបានចាប់ផ្តើមធ្វើចំណាកស្រុកឆ្លងដែន ។ គ្រួសារមួយជាមធ្យម រកបានប្រាក់ប្រហែល ២លានរៀល ពីការធ្វើចំណាកស្រុកនៅក្នុងប្រទេស និងក្រៅប្រទេសនៅក្នុងអំឡុងឆ្នាំ ២០០៤-២០០៥ ។ កសិករមួយចំនួន បានប្រើប្រាស់ប្រាក់ដែលកូនៗរបស់ពូកគេផ្ញើឲ្យទៅទិញត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និង ជីគីមី ដើម្បីបង្កើនទិន្នផលស្រូវរបស់ពួកគេ ។ ការរកប្រាក់បានរបស់អ្នកធ្វើចំណាកស្រុកវ័យក្មេងម្នាក់ ត្រូវបានគេចាត់ទុកថាស្មើទៅនឹងដីស្រែមួយហិចតានៅ​ក្នុងការបង្កើតសុវត្ថិភាព​ស្បៀង​ប្រចាំគ្រួសារ ។
.៧ សង្គម និងចំណាកស្រុក
..១ ចំណាកស្រុក និង ការកាត់បន្ថយភាពគ្មានការងារធ្វើក្នុងស្រុក
            ការធ្វើចំណាកស្រុករបស់ប្រជាជនដែលមានជំនាញតិចតួច ឬគ្មានជំនាញ មានផលប៉ះពាល់ជាវិជ្ជមានយ៉ាងច្រើន​​​ចំពោះប្រទេសបញ្ជូនពលករចេញ ដូចបានបង្ហាញពីខាងលើ ។ ប្រទេសកម្ពុជាយើង មានកំណើនពលករចំនូលថ្មី ប្រហែល ​៣០០,០០០នាក់ចូលមកក្នុងទីផ្សារការងារជារៀងរាល់ឆ្នាំ ។ ពលករចំណូលថ្មីទាំងអស់នេះ ភាគច្រើនជាពលករ​​មិនមានចំនេះដែល​មានចំនេះ​​តិចតួច​​ ​ មានចំនេះដឹងមិនគ្រប់គ្រាន់ទៅនឹងតំរូវការទីផ្សារការងារនាពេល​បច្ចុប្បន្ននេះ​​។កំណើននេះ មានល្បឿនលឿនជាងកំណើនការងារនៅក្នុងស្រុកដែលមានកំណើន​យឺត ជាពិសេសកំណើន​​ការងារ​​​នៅក្នុងវិស័យកសិកម្ម ។ ជាមួយនឹងកំណើនយឺតនេះ រួមផ្សំនឹងកត្តាជំរុញ និងកត្តាអូសទាញផងនោះ ប្រជាជននៅជនបទភាគច្រើន សម្រេចចិត្តធ្វើចំណាកស្រុកទៅរកការងារធ្វើទាំងនៅក្នុងស្រុក និងក្រៅស្រុក (ឆ្លងដែន) ។ នៅក្នុងសេដ្ឋ​​​​កិច្ច​​ដែលមានកម្លាំងពលកម្មលើស ការធ្វើចំណាកស្រុកនេះ​ វាបានជួយបន្ធូរនូវសំពាធជាច្រើនដែលបណ្តាលមកពីការផ្គត់ផ្គង់ដ៏ច្រើននៃកម្លាំងពលកម្មគ្មានជំនាញ ។​ ជាមួយគ្នានេះ វាក៏បានជួយកាត់បន្ថយអ្នកគ្មានការងារធ្វើ និងអ្នកដែលមាន​​ការងារធ្វើមិនគ្រប់គ្រាន់ នៅក្នុងប្រទេសបញ្ជូនពលករចេញនោះ ។ យោងតាមស្ថិតិរបស់ក្រសួងការងារ និងបណ្តុះបណ្តាល​​​វិជ្ជាជីវៈ(MLVT) ពីឆ្នាំ១៩៩៨ ដល់ចុងឆ្នាំ២០០៧ មានពលករ ១០,៥៣២នាក់ ត្រូវបានបញ្ជូនជាផ្លូវការទៅប្រទេសម៉ាឡេស៊ី  ៣,៩៨៤នាក់ ត្រូវបានបញ្ជូនទៅកូរ៉េខាងត្បូង និង ៦,១១៤នាក់ បានត្រូវបញ្ជូនទៅប្រទេសថៃ ដែលសរុបទៅមានពលករចំនួន ២០,៦៣០នាក់ ។ ចំនួននេះ វាបានជួយកាត់បន្ថយនូវចំនួនអ្នកអត់ការងារធ្វើនៅក្នុងប្រទេសបានចំនួនដ៏ច្រើន ។ មិនតែប៉ុននោះ ការធ្វើចំណាកស្រុករបស់ប្រជាជននេះ វាបានផ្តល់នូវកំណើនមួយទៅការវិនិយោគធនធានមនុស្ស និងបានផ្តល់នូវជំនាញមួយចំនួនត្រលប់ទៅប្រទេសដើមវិញ ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ វាបានជួយកាត់បន្ថយនូវភាពក្រីក្រ និងបានជួយអភិវឌ្ឍលទ្ធភាពធនធានមនុស្សតាមរយៈប្រាក់ផ្ញើមកផ្ទះ ដូចដែលបាន​​​បង្ហាញពីខាងលើ ។
..២ ចំណាកស្រុក និង មនុស្សចាស់
...១ ផលប៉ះពាល់នៃចំណាកស្រុកទៅលើសុខុមាលភាពឪពុកម្តាយ
លំហូរប្រជាជន ពីតំបន់ជនបទក្នុងប្រទេសកំពុងអភិវឌ្ឍន៍ទៅទីក្រុងនិងឆ្លងកាត់ព្រំដែន ដើម្បីស្វែងរកការងារធ្វើជាសំខាន់ ជាផលវិបាកជៀសមិនផុតមួយនៃការអភិវឌ្ឍ និងដំណើរការសាកលភាវូបនីយ៍កម្ម ។ ចំណាកស្រុកកម្លាំង​ពលកម្ម​​ប្រភេទនេះ កើតមានឥតអាក់​ និងកំពុងកើនសន្ទុះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន រាប់បញ្ចូលទាំងប្រទេស​កម្ពុជាយើងផងដែរ (ច័ន្ទ សុផល ២០០៨) ។ ជាមួយចលនាចំណាកស្រុកនេះ ផលប៉ះពាល់នៃចលនានេះ ទៅលើសមាជិកគ្រួសារ ព្រមទាំងចំណងសាមគ្គីភាពរវាងសមាជិកមួយទៅមួយជំនាន់នោះត្រូវបានវេទិកាអន្តរជាតិនានា មើលឃើញ​​ថា ចំណាកស្រុកធ្វើឲ្យខូចប្រយោជន៍ដល់ក្រុមគ្រួសារ និងនាំឲ្យបាត់បង់ជំនួយទ្រទ្រង់ផ្នែកផ្លូវចិត្ត សង្គម និងសេដ្ឋកិច្ច និងបាត់បង់ការថែទាំឪពុកម្តាយចាស់ជរា ។ នេះមានន័យថា ការធ្វើចំណាកស្រុករបស់កូនប្រុសស្រីពេញវ័យក្មេងៗ នៅតំបន់ជនបទ ធ្វើឲ្យឪពុកម្តាយវ័យជរា ត្រូវមើលថែទាំខ្លួនដោយខ្លួនឯង ដូចមានចុះក្នុងឯកសារជាច្រើន ដែលសិក្សាពីចំណាកស្រុកនៅកម្ពុជា ។ ទាំងនេះ ធ្វើឲ្យថយចុះសុខុមាលភាពរបស់ឪពុកម្តាយវ័យចាស់ជរា ។​ ​ប៉ុន្តែផ្ទុយទៅវិញការយល់ឃើញបែបនេះ តាមរយៈការសិក្សារបស់CDRI​បានបង្ហាញថា ជាទូទៅ ឪពុកម្តាយវ័យជរា ដែលមាន​ ឬមិនមានកូនៗធ្វើចំណាកស្រុក មានស្ថានភាព​​ប្រហាក់ប្រហែល​​គ្នា ។ តួលេខមធ្យមនៃពិន្ទុទ្រព្យសម្បតិ្ត ពិន្ទុលទ្ធភាពផ្នែករាងកាយ ពិន្ទុភាពពេញចិត្តក្នុងគ្រួសារ ពិន្ទុសុខុមាលភាព​​ផ្លូវចិត្ត និងភាគរយអ្នកមានកំហិតក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ គឺសឹងតែដូចគ្នា ។ 
...២ ទំនាក់ទំនងសង្គមរវាងឪពុកម្តាយ និងកូនៗ
            ទំនាក់ទំនងសង្គមរវាងឪពុកម្តាយ និងកូនមានតម្លៃណាស់នៅកម្ពុជា ។ ចំណាកស្រុករបស់កូនៗ ទៅឆ្ងាញពីឪពុកម្តាយ បានការបក្ថយឳកាសរក្សាទំនាក់ទំនងប្រចាំថ្ងៃ និងអាចធ្វើឲ្យខូចខាតដល់តម្លៃសីលធម៌ខាងលើ ។ ចំណាកស្រុកអាច​​ចូលរួម​​ជាវិជ្ជមានដលសុខុមាលភាពផ្នែកសេដ្ឋកិច្ចនៃគ្រួសារចំណាក​​​ស្រុកក៏ពិតមែន ក៏ប៉ុន្តែក៏អាចធ្វើឲ្យទំនាក់ទំនង​​រវាងឪពុកម្តាយ និងកូនៗ ចុះខ្សោយដែរ ។ កាលពីមុន ឪពុកម្តាយ និងកូនៗ ដែលរស់នៅឆ្ងាយពីគ្នា តែងតែពិបាកទៅជួបសួរសុខទុក្ខគ្នាឲ្យបានទៀងទាត់ ឯការតភ្ជាប់នឹងបណ្តាញទូរស័ព្ទ ក៏គ្មានដែរ ។ ប៉ុន្តែបច្ចុប្បន្ន វត្តមានទូរស័ព្ទចល័ត បានជួយសម្រួលយ៉ាងច្រើន ដល់ទំនាក់ទំនងឪពុកម្តាយ និងកូនៗ​ដែលរស់នៅឆ្ងាយពីគ្នា ។ តាមការសិក្សារកឃើញរបស់ ​CDRI និង CCC បានបង្ហាញថាភាគច្រើននៃកូនៗដែលរស់នៅស្រុកផ្សេងពីឪពុកម្តាយខ្លួនទាំងនៅក្នុងនិងក្រៅប្រទេស​កម្ពុជា​តែងតែទំនាក់ទំនងទូរស័ព្ទឬមកជួយឪពុកម្តាយយ៉ាងហោចណាស់ក៏មួយលើកក្នុងមួយខែដែរ ។ទំនាក់ទនងនេះមានកម្រិតទាបបន្តិចប៉ុន្តែក៏ប្រហាក់ប្រហែលគ្នានឹងកូនៗ ដែលរស់នៅក្នុងភូមិផ្សេងគ្នាដែរ ។
...៣ ការផ្គត់ផ្គង់សម្ភារៈ និងប្រាក់កាស
ជាការពិតណាស់ កូនៗតែងចូលរួមចំណែកជួយដល់ឪពុកម្តាយរបស់ខ្លួន តាមរូបភាពខុសៗគ្នា និងបំពេញឲ្យគ្នា ផ្អែកទៅតាមទីកន្លែងដែលពួកគេរស់នៅ ។ កូនៗដែលរស់នៅជាមួយឪពុកម្តាយ បានចូលរួមចំណែកជា​ការផ្តល់ជំនួយ​ទៀងទាត់ក្នុងការងារស្រែចំការ និងអាជីវកម្ម ។ ជំនួយប្រភេទទាំងនេះ មានតម្លៃណាស់ មិនគួរមើលស្រាលទេ ។ រីឯកូនៗដែលធ្វើការនោខាងក្រៅស្រុក មិនថានៅក្នុង ឬក្រៅប្រទេសនោះទេ ក៏តែងចូលរួមជួយឪពុកម្តាយ​តាមរយៈការ​ផ្ញើប្រាក់ទៅផ្ទះដែរ បើទោះបីជាមានការនិយាយថា ការធ្វើចំណាកស្រុករបស់យុវជនវ័យក្មេងពីតំបន់ជនបទ ត្រូវបានគេនិ​យាយ​​​ថា​​វា​​​បាន​​ទុកឲ្យ​ឪពុក​ម្តាយចាស់ៗ​នៅធ្វើ​ការងារ​កសិកម្ម​​តែឯងគ្មាននរណាម្នាក់ជួយ ។
..៣ ចំណាកស្រុក និង ទិន្នផលកសិកម្ម 
.៨ ភាពងាយរងគ្រោះរបស់ប្រជាជនជនបទ
            ពាក្យភាពងាយរងគ្រោះនេះ មានន័ទូលំទូលាយណាស់​ ដែលពេលខ្លះធ្វើឲ្យមានការច្រឡំ ។ តាមរយៈយុទ្ធសាស្រ្តជាតិ​​​ស្តីពីការគាំសង្គម បានឲ្យនិយមន័យនៃ ជនងាយរងគ្រោះ ថាជា
·         អ្នកដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រនៅថ្នាក់ជាតិ
·    អ្នកដែលមិនងាយសម្របខ្លួនជាមួយវិបត្តិ  មានហានិភ័យកម្រិតខ្ពស់ ប្រឈមមុខនឹងវិបត្តិ (អ្នករស់នៅក្រោម  នៅក្បែរបន្ទាត់ក្រីក្រ ទំនងជាអ្នករងគ្រោះបំផុត)
·    ទារក កុមារ ស្រ្តី និង នារីក្នុងវ័យបន្តពូជ
·    គ្រួសារមានអសន្តិសុខស្បៀង 
·    មនុស្សចាស់ អ្នកមានជំងឺរាំរ៉ៃ អ្នកផ្ទុកមេរោគអេដស៍-ជម្ងឺអេដស៍ និង ជនពិការ។
..១ កត្តាដែលបង្កឲ្យមានភាពងាយរងគ្រោះ
...១ ភាពក្រីក្រ
ដូចបានបង្ហាញពីខាងដើម ប្រជាជនប្រមាណ ៨០ភាគរយរស់នៅជនបទហើយ​ ៩០ភាគរយនៃប្រជាជន៨០ភាគ​​​​​រយ​​នេះ​​​​​​​ជា​ប្រជាជន​​​​ក្រីក្រ ។​នៅក្នុងបរិបទនៃប្រទេសកម្ពុជាភាពក្រីក្រត្រូវបានគេសំគាល់​បានតាមកម្រិត​ប្រាក់​ចំណូល​​​​និង ​​ការប្រើប្រាស់កម្រិតទាបស្ថានភាពអាហារូបត្ថម្ភមិនល្អការចូលរៀនមានកម្រិតទាបកង្វះលទ្ធភាពទទួលបានសេវាសាធារណៈ និង កង្វះឳកាសសេដ្ឋកិច្ច ភាពរងគ្រោះចំពោះវិបត្តិនានា និង ការផាត់ចេញពីដំណើរការសេដ្ឋកិច្ច ដំណើរការសង្គម និង ដំណើរការនយោបាយ (កឹម សុធន 2010)។ ប្រជាជនទាំងនោះ ពឹងផ្អែកលើសេដ្ឋកិច្ចជនបទ ប៉ុន្តែ កំណើនសេដ្ឋកិច្ច​​​មានមូលដ្ឋានភាគច្រើនផ្អែកលើទីក្រុង ហើយអត្ថប្រយោជន៍នានា មិនត្រូវបានបែងចែកឲ្យបានស្មើគ្នាឡើយដែលបានធ្វើឲ្យវិសមភាពកើនឡើងកាន់តែខ្ពស់ (ធនាគារពិភពលោក ​២០០៧​)​​​​​​​ ប្រការនេះមានន័យថា​​ ប្រជាជនក្រីក្រនៅជនបទមានអត្រាប្រមុខខ្ពស់ទៅនិងភាពងាយរងគ្រោះនិង ហានិភ័យផ្សេងៗ​ដែលមានប្រភពផ្សេងៗគ្នា  ដូច្នេះ តាមរយៈការ​​បែងចែកផលប្រយោជន៍មិនស្មើគ្នានេះប្រជាជនក្រីក្រមានភាពងាយរងគ្រោះជាខ្លាំង ដូចជា ការខូចខាតផលដំណាំកម្រិតគ្រួសារ និង ការធ្លាក់នូវប្រាក់ចំណូលជាដើម ។ជាក់ស្តែង ឥទ្ធិពលតគ្នានៃវិបត្តិសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០០៨ ធ្វើឲ្យបាត់បង់ការងាររាប់ពាន់ ធ្វើឲ្យប្រាក់ចំណូលធ្លាក់ចុះ និង ធ្វើឲ្យផ្ញើទៅផ្ទះធ្លាក់ចុះ ហើយបន្ទាប់មក វាបានបង្កនូវហានិភ័យជាលក្ខណៈជាប្រព័ន្ធ និងភាពងាយរងគ្រោះ នៅក្នុងចំណោមពលករងាយរងគ្រោះក្រីក្រ និង សមាជិកគ្រួសាររបស់ពួកគេ (UNCT ២០០៩Kem et al ២០១០) 
...២ កង្វះការសិក្សាអប់រំ
ការសិក្សាអប់រំគឺជាផ្នែកមួយដ៏សំខាន់បំផុតសំរាប់ជីវិត។ ការទទួលបានការសិក្សាអប់រំសមស្របបាន​ជួយទៅដល់​​​​​ពលករ​​ចំណាក​​ស្រុកនៅក្នុងការទទួលបានពត៌មានដែលទាក់ទងទៅនឹងការងារ និងអាចជួយឲ្យមានការ​សម្រេចចិត្ត​សម​ហេតុផល ​​និងកាន់តែប្រសើរ។ បើទោះបីជាយ៉ាងនេះក្តី ប្រទេសកម្ពុជាយើង កំពុងតែប្រឈមមុខ​នឹងកំណើន​ពលករ​ប្រមាណ​ ៣០០,០០០នាក់ជារៀងរាល់ឆ្នាំ ។ នៅក្នុងចំណោមពលករចំណូលថ្មីនេះ ភាគច្រើនជាយុវជនវ័យក្មេង ។ កង្វះលទ្ធភាពបានទទួលបានការងារសមរម្យក្នុងចំណោមយុវជនវ័យក្មេង ដែលជាហេតុដ៏សំខាន់មួយនៃ​ភាពងាយរងគ្រោះ​ធ្ងន់ធ្ងរ​បំផុតរបស់អ្នកទាំងនោះ ។ ជាទូទៅ យុវជនវ័យក្មេងលំបាករកបាន​ឪកាសការងារសមរម្យធ្វើ​ ដោយសារមានភាព​មិន​​ស៊ី​គ្នារវាជំនាញត្រូវមានសម្រាប់ការងារនោះ ។ នេះមានន័យថា ការសិក្សាដែលពួកគេទទួលបាន មិនសមស្រប​ទៅ​នឹង​តម្រូវការនៃទីផ្សារពលកម្មនៅក្នុងស្ថានភាពនៃការប្រែប្រួលក្នុងនិន្នាការកំណើនសេដ្ឋកិច្ចនាពេលច្ចុប្បន្ននេះទេ។ ឯក​សារ​ជា​ច្រើន​​ស្តីពីបញ្ហាយុវជន បានបង្ហាញថា យុវជនវ័យក្មេងមួយចំនួនធំ គ្មានជំនាញ ឬ ពុំមានលក្ខណៈ​សម្បត្តិគ្រប់​គ្រាន់ នៅពេល​​​ដែលពួកគេចូលទៅក្នុងទីផ្សារការងារ ។ នេះបណ្តាលមកពីកង្វះការបណ្តុះបណ្តាលជំនាញសមស្រប គុណ​ភាព​​​​​អប់រំ​​មិនបានល្អ ការបញ្ចប់ការសិក្សានៅកម្រិតទាប និង កង្វះព៌តមានការងារ ។ ពួកគេត្រូវស្វែងរកការងារណា ដែលពួក​គេអាចធ្វើបាន ។ ដូច្នេះ ពួកគេត្រូវធ្វើចំណាកស្រុកទៅរកការងារនៅកន្លែងដែលត្រូវការអ្នកគ្មានជំនាញឬមានចំនេះ​ដឹង​តិចតួចអាចធ្វើបាន ។ ការងារភាគច្រើន ដែលពួក​គេ​ទទួល​បាន ជាការងារមិនជាប់លាប់នោះទេ ។ ការងារទាំងអស់នោះ ជាការងារដែលលំបាក កង្វក់ និងគ្រោះថ្នាក់ ដូចជា ការងារជាកម្មករសំណង់ជាដើម ជាមួយនឹងប្រាក់ត្រលប់តិចតួច ។
...៣ កង្វះពត៌មាន
ការទទួលបានព៌តមានបានត្រឹមត្រូវ និង គ្រប់គ្រាន់ អាចជួយកាត់បន្ថយហានិភ័យនៅក្នុងការធ្វើចំណាកស្រុកបានច្រើន និង បង្កើនឪកាសការងារបានជោគជ័យ  ប៉ុន្តែរាជរដ្ឋភិបាលកម្ពុជាយើងនៅមានកង្វះខាតក្របខ័ណ្ឌច្បាប់ ​កង្វះខាត​​​​នៅក្នុងស្ថាប័នរដ្ឋ និង កង្វះស្ថាប័នឯកជននៅឡើយ  នៅក្នុងក្របខណ្ឌច្បាប់ ប្រទេសសកកម្ពុជាយើង មានតែ​អនុក្រឹត្យ​​​​ចំនួនពីរ និងប្រកាសចំនួនមួយ ។ អនុក្រឹត្យទាំងពីរនោះមាន អនុក្រឹត្យលេខ៥៧ បានអនុម័តនៅឆ្នាំ១៩៩៥ ស្តីពីការ​បញ្ជូន​ពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស និង អនុក្រឹត្យលេខ១០៨ ចុះនៅខែឧសភា ឆ្នាំ២០០៦ ស្តីពីការ​អប់រំអំពីជម្ងឺ​អេដស៍​ ចំណាកស្រុកដោយសុវត្ថិភាព និងសិទ្ធិការងារសម្រាប់ពលករខ្មែរធ្វើការនៅក្រៅស្រុក ។ រីឯសេចក្តី​ប្រកាស ​គឺ​មានតែប្រកាសលេខ១០៨ ចុះនៅខែកក្កដា ឆ្នាំ២០០៦ ស្តីពីការបង្កើតក្រុមប្រឹក្សាបណ្តុះបណ្តាលហត្ថពលកម្ម និងបញ្ជូន​ពលករទៅបរទេស ។ នៅក្នុង​ក្របខណ្ឌច្បាប់នេះ អនុក្រឹត្យលេខ៥៧ មានអាយុកាលយូរពេក ហើយមិនអាច​យកទៅ​អនុវត្ត​​​នៅប្រទេសទទួលយកពលករបានទេ ជាពិសេសទាក់ទិននឹងចំណាកស្រុកពលករ ។ បើយើងក្រឡេកមក​មើល​ស្ថាប័នរដ្ឋវិញ មានទស្សនៈលើកឡើងផ្សេងៗគ្នា។ ទស្សនៈមួយបានលើកឡើងថា គួរតែមានស្ថាប័ន​ជំនាញដោយ​ឡែក​មួយទទួលខុសត្រូវគ្រប់គ្រងចំណាកស្រុកពលករ ដោយបង្កើតការិយាល័យ ឬនាយកដ្ឋានឯករាជ្យ​នៅក្រោមការ​គ្រប់​គ្រង​របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។ ចំនែកឯទស្សនៈមួយទៀត បានលើកឡើងថាស្ថាប័នមានគ្រប់គ្រាន់ហើយ អ្វីដែលនៅ​ខ្វះ​ខាត​ គឺសមត្ថភាពរបស់ស្ថាប័ន ។ ចំពោះទស្សនៈនេះ មានមតិរួមមួយថា ចាំបាច់ត្រូវតែបន្ថែម​ចំនួនបុគ្គលិក​មាន​សមត្ថ​ភាព​​​ទៅក្នុងអគ្គនាយកដ្ឋានពលកម្ម និង នាយដ្ឋានការងារ និងហត្ថពលកម្ម ដើម្បីគ្រប់គ្រងបញ្ហាចំណាកស្រុកពលករ ឲ្យបានប្រសើរជាងនេះ ។ ជាមួយគ្នានេះផងដែរ ប្រទេសកម្ពុជាយើង ក៏នៅមានកង្វះទីភ្នាក់ងារឯកជន​សម្រាប់ជ្រើសរើស​បណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសផងដែរ ។ កង្វះខាតចំនួនទីភ្នាក់ងារបញ្ជូនពលករទៅក្រៅស្រុកនេះ គឺ​បណ្តាល​​មក​​ពីតម្ររូវការដ៏ខ្ពស់ដែលចែងនៅក្នុងអនុក្រឹត្យលេខ៥៧ ដោយតម្រូវឲ្យក្រុនហ៊ុនដាកើប្រាក់តំកល់ចំនួន ១០០,០០០ដុល្លារ ជាមួយក្រាសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងត្រូវបង់ចំណាយផ្សេងៗសម្រាប់បញ្ជូនពលករ ។​​​​​​​នៅត្រឹមឆ្នាំ២០១០ ក្រុមហ៊ុនដែលជាភ្នាក់ងារស្របច្បាប់របស់ក្រសួងមានចំនួន ៣២ក្រុមហ៊ុន នៅត្រឹមឆ្នាំ២០១០។ កត្តាទាំងអស់នេះហើយ បានធ្វើឲ្យអ្នកធ្វើចំណាកស្រុកទទួលបានព៌តមាន​​​​មិនគ្រប់ច្បាស់លាស់ពីប្រភពផ្លូវការទាំងអស់នេះ មុនពេលពួកគេសំរេចចិត្តធ្វើចំណាកស្រុក  អ្នកធ្វើចំណាកស្រុកភាគច្រើន ទទួលបានព៌តមានតិចតួច  គ្មានសោះពីការងារល្អ ការរស់នៅ និង បរិយាកាសការងារនៅប្រទេសគោលដៅ ក៏ដូចជាទីក្រុង។ ផ្ទុយទៅវិញ នៅរាល់ព៌តមាននៃការងារនៅទីក្រុង ក៏ដូចជានៅក្រៅប្រទេស អ្នកធ្វើចំណាកស្រុកបែរជាទទួល​​បានព៌តមានពីប្រភពក្រៅផ្លូវការទៅវិញហើយអ្វីដែលពួក​​​​គេទទួលបានមុនពេលសម្រេចចិត្តធ្វើចំណាកស្រុក គឺ ព៌តមានពាក់ព័ន្ធនឹងការងារដែលអាចរកបាន ​មិន​​​មែនព៌តមានពាក់ព័ន្ធនឹង​​​លក្ខខណ្ឌការងារ  ​លក្ខខណ្ឌរស់នៅទេ។ ​នៅទីជន​​​​​បទប្រព័ន្ធផ្សព្វផ្សាយស្ទើរតែគ្មានតួនាទីអ្វីសោះ​​ នៅក្នុងការផ្សព្វ​ផ្សាយព៌តមានស្តីពីការងារ។ តាមរយៈសិក្សារបស់CDRI​​​ ​ព៌តមានពីប្រភព​ក្រៅផ្លូវការ​ សំដៅទៅ​ដល់​​​​​ជនចំណាកស្រុកមុនៗ  បន្ទាប់ពីធ្វើការបានរយៈពេល ១​ ឬ ២ឆ្នាំ​ ក្រោ​យ​​​​មក ពួកគេបាន​ត្រលប់ទៅ​ស្រុក​កំណើត​វិញ​​ ហើយក៏បានផ្សព្វផ្សាយព៌តមានពីការងារ និង ​ផលប្រយោជន៍​ដែល​ទទួ​លបានពីការធ្វើ​ចំណាកស្រុកនេះ។​ ប៉ុន្តែ ពេល​ខ្លះ ជនចំណាកស្រុកមុនៗ ត្រូវបានគេឲ្យឈ្មោះថាជា អន្តរការី ប្រសិនបើគេនិយាយពីការធ្វើចំណាកស្រុកឆ្លងដែន។ដូច្នេះ នៅក្នុងការទទួលបានព៌តមានពីការងារ ជនចំណាកស្រុកមុនៗ ដើរតួនាទីយ៉ាងសំខាន់សំរាប់ការសំរេចចិត្តធ្វើចំណាកស្រុករបស់ប្រជាជនដ៏ទៃទៀត 
..២ បញ្ហាសំខាន់ៗដែលកើតមានចំពោះអ្នកធ្វើចំណាកស្រុក
          ដោយសារឳកាសការងារមានកំណើនយឺតជាងកំណើនពលកម្មចំណូលថ្មីប្រជាជនត្រូវបង្ខំចិត្តស្វែង​រកការងារនៅ​តាម​ប្រទេសជិតខាង។​ ជាមួយគ្នានឹងការខ្វះនូវព៌តមានស្តីអំពីការងារ ក៏ដូចជាលក្ខខណ្ឌ​ផ្សេងៗផងដែរ ការសម្រេចចិត្តធ្វើចំណាក​​​ស្រុករបស់ប្រជាជនទាំងនេះ ពួកគេមួយចំនួនបានត្រូវបានជួបនូវបញ្ហាជាច្រើន  បុរស-ស្រ្តីវ័យក្មេង ​ដែលចាក​​​ចេញពីសហគមន៍ជនបទ​ ទៅរកការងារ​​​​នៅ​​ទីក្រុងត្រូវជួបប្រទះនូវបញ្ហាជាច្រើន ដូចជា ​ការញៀនស្រា និងការប្រើប្រាស់ថ្នាំញៀន អំពើហឹង្សារបស់ពួកជនអន្ធពាល​ បទឧក្រិដ្ឋ និង ការរំលោភសេពសន្ថវៈជាដើម  មិនតែប៉ុននោះ បុរស-ស្រ្តីវ័យក្មេងមួយចំនួន បានប្រកាន់យកឥរិយាបថដែលធ្វើឲ្យពួកគេប្រឈមមុខនឹងជម្ងឺអេដស៍ និងកាមរោគ។ ​ជាមួយគ្នានេះដែ មនុស្សវ័យក្មេងដែលធ្វើចំណាកស្រុកឆ្លងដែន រឹតតែងាយរងគ្រោះទៅនឹងអំពើឆបោក ការចាប់ខ្លួន ការធ្វើការងារមានគ្រោះថ្នាក់ដល់សុខភាព និង មិនមានការថែទាំ (ដូចជាការងារបាញ់ថ្នាំសំលាប់សត្វល្អិតនៅប្រទេសថៃ រីឯអ្នកខ្លះត្រូវជួបនឹងការប្រើប្រាស់ថ្នាំញៀន ដែលអាចជួយឲ្យពួកគេធ្វើការបានច្រើនម៉ោង។ នារីមួយចំនួន ត្រូវបានគេធ្វើអាជីវកម្មខាងផ្លូវភេទ និង​ ចាប់បង្ខំឲ្យធ្វើពេស្យាចារ (Rebecca at al, &កឹម សុធន២០០៩
..៣ បញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការធ្វើចំណាកស្រុកឆ្លងដែន
...១ ទីភ្នាក់ងារជ្រើសរើសពលករ
            ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងទទួលពាក្យពីពលករដែលមានបំណងរកការងារធ្វើទីភ្នាក់ងារជ្រើសរើសពលករបាន​​​​ធ្វើការ​ផ្ស​ព្វផ្សាយ​ជ្រើសរើស​តាមរយៈវិទ្យុនិងសារព៌តមានក្នុងស្រុក ។ ពលករត្រូវមានឯកសារសំខាន់ៗ​ ដូចជា​អត្ត​សញ្ញាណបណ្ណឬសៀវភៅគ្រួសារជាដើមនៅពេលដែលពួកគេមកទាកក់ទងទៅធ្វើការនៅក្រៅប្រទេស ។ ពួកគេក៏​ត្រូវ​ភ្ជាប់ជាមួយពាក្យស្នើសុំរបស់គេដែលជាកត្តានាំឲ្យមានការពន្យារពេលដំណើរដាក់ពាក្រយស្នើសុំ ។មិនតែប៉ុននោះអ្នកដាក់ពាក្យ ត្រូវតម្រូវឲ្យទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យសាធារណៈក្នុងរាជធានីភ្នំពេញដែលថ្លៃពិនិត្យ​ត្រូវចេញ​ដោយ​ខ្លួនឯង។ បន្ទាប់មកពួកគេត្រូវរង់ចាំសេចក្តីសម្រេចពីនាយកដ្ឋានការងារនិងហត្ថពលករនៃក្រសួងការងារនិងបណ្តុះ​បណ្តាល​​វិជ្ជាជីវៈដែលត្រូវចំណាយប្រាក់ខ្លះៗផងដែរ ។ បន្ទាប់ពីបញ្ចប់បញ្ជីឈ្មោះពលករដែលត្រូវបានជ្រើសរើសរួចមករដ្ឋ​មន្រី្ត​​ក្រ​សួង​ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ញើលិខិតមួយទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំចេញលិខិត​ឆ្លងដែន​ដល់​ពលករក្នុងបញ្ជីក្នុងតម្លៃបញ្ចុះមួយ ។ គេត្រូវចំណាយរយៈពេល ៣សប្តាហ៍នៅក្នុងការរង់ចាំការសម្រេចពីនាយកដ្ឋានស្ថិតិ និងលិខិតឆ្លងដែននៃក្រសួងមហាផ្ទៃក្នុងការចេញលិខិតឆ្លងដែនក្នុងតម្លៃបញ្ចុះនោះ ។ ដើម្បីទទួលបាន​លិខិតឆ្លងដែន​ក្នុង​តម្លៃ​បញ្ចុះ​នោះត្រូវការពេលពី ២ទៅ ៣ខែ។ ក្នុងភាពជាក់ស្តែងដំណើរការនេះតែងត្រូវបានគេរំលងចោល ហើយទី​ភ្នាក់​ងារ​ជ្រើសរើសពលករតែងងាកទៅរកផ្លូវកាត់នៃការចេញលិខិតឆ្លងដែន ដែលប្រើពេលមួយសប្តាហ៍ ប៉ុន្តែត្រូវចំណាយ​ប្រហែល ១៥០ដុល្លារ។
            អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ក៏មានចែងអំពីដំណើរការនៃការ​បញ្ជូនពលករចំណាក​ស្រុក​ដោយ​​​ស្របច្បាប់ទៅប្រទេសថៃដែរ ។ ដំណើរការនេះមានបញ្ហាប្រឈមជាច្រើនជាពិសេសការជ្រើសរើសពលករដូចមានសង្ខេបក្នុងក្រាហ្វិកខាងក្រោម ។

...២ តម្លៃដំណើរការបញ្ញូនពលករទៅបរទេស
            ការបញ្ជូនពលករទៅធ្វើការនៅថៃ ត្រូវការចំណាយ ៧០០ដុល្លារ ដែលមានរាប់បញ្ចូលចំណាយដោយពលករ ១០០ដុល្លារ និង ចំណាយរបស់ទីភ្នាក់ងារជ្រើសរើស៦០០ដុល្លារ ហើយមនិយោជិកនឹងត្រូវកាត់ប្រាក់ខែពលករ ២០០០​បាតក្នុងមួយខែ រយៈពេល ១០ខែជាការសងត្រលប់វិញ ។ នេះជាតម្លៃដ៏ខ្ពស់មួយ បើធៀបនឹងបៀវត្សរបស់ពួកគេ​ដែល​ជាមធ្យមប្រហែល ៦០០០បាតក្នុងមួយខែ ។ ពលករនឹងត្រូវទទយកការងារថែមម៉ោងជាច្រើន ដើម្បីបង្កើប្រាក់សន្សំ ។
ក្រាហិ្វក១៖ បញ្ជីចំណាយក្នុងការបញ្ជូនពលករទៅថៃ
មុខចំណាយ
តម្លៃ
ចំណាយនៅក្នុងប្រទេសកម្ពុជា
៤៨០
លិខិតឆ្លងដែន
១៥០
ការពិនិត្យសុខភាព
១០
ថ្លៃចេញដំណើរ
វគ្គបណ្តុះបណ្តាល
១៥
ការធ្វើដំណើរ
១០
ភ្នាក់ងារជ្រើសរើសពលករ
៧០
ចំណាយផ្សេងៗ
២២០
ការចំណាយនៅក្នុងប្រទេសថៃ
២២០
លិខិតអនុញ្ញាតការងារ
១០៦
សំណុំបែបបទការងារ
ការពិនិត្យសុខភាព
១៨
ថ្លៃទិដ្ឋាការ
៥៩
ការធ្វើដំណើរទៅកន្លែងធ្វើការ
២០
ចំណាយផ្សេងៗ
១៤
សរុប
៧០០
ប្រភពៈចាន់ សុផល ២០០៩

...៣ តម្លៃលិខិតឆ្លងដែនកម្ពុជា
នៅប្រទេសកម្ពជាយើងក្រសួងការបរទេសជាអ្នកចេញលិខិតឆ្លងដែនសម្រាប់មន្ត្រីរាជការស៊ីវិលចំណែកឯ​ក្រសួង​​មហាផ្ទៃជាអ្នកចេញលិខិតឆ្លងដែនសម្រាប់ប្រជាជនទូទៅ ។ ដំណើរការនៃការចេញលិខិតឆ្លងដែនធម្មតាត្រូវធ្វើ​ឡើង​ដោយ​ការិយាល័យលិខិតឆ្លងដែននៅក្រោមនាយកដ្ឋានស្ថិតិនិងលិខិតឆ្លងដែន ។ នៅក្នុងផ្ទៃប្រទេសទាំងមូលមាន​ការិយាល័យលិខិតឆ្លងដែនតែមួយប៉ុណ្ណោះជាមួយនឹងបុគ្គលិក ៧៥នាក់ ក្នុងការធ្វើដំណើរការ​សំណុំបែបបទ​លិខិតឆ្លង​ដែន ។ អគ្គនាយកនៃអគ្គស្នងការដ្ឋាននគរបាលជាតិជាអ្នកចុះហត្ថលេខាលើលិខិតឆ្លងដែនដើម្បីផ្តល់សុពលភាពដល់​លិខិតនោះ ។ បច្ចុប្បន្ននេះតម្លៃផ្លូវការនៃលិខិតឆ្លងដែនធម្មតាគឺ ១២០ដុល្លារ ដែលតម្លៃនេះមានការបូកបញ្ចូលថ្លៃ ២០​ដុល្លារ​​នៃ​ប្រព័ន្ធមីក្រូឈីបសម្រាប់រៀបចំលិខិតឆ្លងដែនអេឡិចត្រូនិកដែលមានដំណើរការចាប់ពីថ្ងៃទី ៥ មីនា ២០០៧ មកម្លេះ ។ ប៉ុន្តែដោយមានការបូលបញ្ចូលនូវថ្លៃក្រៅផ្លូវការប្រហែលជា ១៩ដុល្លារទៀតនោះ ធ្វើឲ្យថ្លៃលិខិតឆ្លងដែនសរុបកើនឡើងដល់ ១៣៩ដុល្លារ ហើយត្រូវចំណាយពេល ២ខែ ដើម្បីទទទលបានលិខិតឆ្លងដែននេះ ។ ពីមុនការ​ចេញ​លិខិត​ឆ្លងដែនមានរយៈពេលពី ២ ទៅ​ ៣ខែ សម្រាប់ដំណើរការនេះ ។ ប្រសិនបើប្រជាជនចង់បានលិខិតឆ្លងដែនឆាប់ ពួកគេ​ត្រូវចំណាយប្រាក់ ២២៤ដុល្លារ​ ដើម្បីទទួលបានលិខិតឆ្លងដែនក្នុងរយៈពេល ១សប្តាហ៍ ។
...៤ ដំណើរការជ្រើសរើសបុគ្គលិក
ដោយសារកង្វះមធ្យោបាយផ្សព្វផ្សាយបណ្តាញនិងការលើកកម្ពស់ការយល់ដឹងជាសាធារណៈធ្វើឲ្យទីភ្នាក់ងារ​ជ្រើស​រើសបុគ្គលិកមិនសូវទទួលបានអ្នកមករកដាក់ពាក្យឡើយ ។ បញ្ហានេះបានជំរុញឲ្យទីភ្នាក់ងារជ្រើសរើសបុគ្គលិកតែងសំលឹងមើលលើបរិមាណជាជាងគុណភាព ។ ដំណើរការជ្រើសរើសជម្រុះបេក្ខជនដាក់ពាក្យមិន​សូវមានលក្ខណៈ​តឹងតែង​ឬម៉ត់ចត់ឡើយដែលបណ្តាលឲ្យកើតមានបញ្ហារត់ចោលកន្លែងធ្វើការអំឡុងពេលពលករ​ទៅធ្វើការ​នៅក្នុង​ប្រទេស​​​ថៃ ។ ពលករចំណាកស្រុកមួយភាគធំបានត្រលប់មកផ្ទះវិញឬធ្វើជាពលករខុសច្បាប់នៅក្នុងប្រទេសថៃព្រោះ​ពួកគេយល់ថាការងាររបស់ខ្លួនលំបាកពេកឬពួកគេមិនមានចិត្តអំណត់ស៊ូទ្រាំធ្វើការដើម្បីទូទាត់ថ្លៃចំណាយ​របស់​ខ្លួន ។ មិនមានស្ថិតិណាមួយដែលអាចបញ្ជាក់ច្បាស់ពីចំនួនពលករដែលរត់ចោលការងារនោះទេប៉ុន្តែមានប្រភព​ព៌តមាន​​មួយ​​នៅក្នុងប្រទេសថៃបានរាយការថាមានទីភ្នាក់ងារទីភ្នាក់ងារជ្រើសរើសបុគ្គលិកមួកន្លែងនៅកម្ពុជាដែលបាន​បញ្ជូន​ពលករទៅឲ្យនិយោជកមួយចំនួននៅប្រទេសថៃបានប្រឈមមុខនឹងបញ្ហាពលកររត់ចោលការងារអស់ដល់ទៅ ៤០ភាគរយ ។ នេះជាហានិភ័យធំមួយដែលនាំឲ្យទីភ្នាក់ងារជ្រើសរើសបុគ្គលិកប្រឈមមុខនឹងការបាត់បង់ចំណូលព្រោះពួកគេត្រូវទទួលខុសត្រូវទូទាត់សងថ្លៃចំណាយដ៏ច្រើនដែលនិយោជកថៃបានចំណាយមុនហើយពួកគេពឹង​ផ្អែក​លើ​ការកាត់សងវិញពីពលករចំណាកក្នុងរយៈពេល ១០ខែ ។
.៩ ការធ្វើអន្តរាគមន៍របស់រាជរដ្ឋាភិបាលទៅលើការចំណាកស្រុក
..១ ការគ្រប់គ្រងការងាររបស់ជនចំណាកស្រុក
បើទោះបីជាមានការប្រឈមនឹងកង្វះព៌តមានយ៉ាងណាក្តី ចំពោះការគ្រប់គ្រងការងាររបស់ជនចំណាកស្រុក រាជរដ្ឋាភិបាលជាពិសេសក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការយ៉ាងសកម្ម ដោយបានធ្វើការអភិវឌ្ឍមុខរបរទាំងក្នុង និងក្រៅប្រទេស ធ្វើការអភិវឌ្ឍន៍ និងបទបញ្ជាផ្សេងៗ ព្រមទាំងបានធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី និង កិច្ចសហប្រតិបត្តិការអន្តរជាតិ។
...១ ការអភិវឌ្ឍមុខរបរនៅក្នុងប្រទេស
ការអភិវឌ្ឍនេះ បានចូលរួមចំណែក៖
·         បង្កើតការងារដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ
·         គ្រប់គ្រងការប្រើប្រាស់ហត្ថពលកម្មនៅក្នុងប្រទេស រួមមានកម្មការនិយជិតខ្មែរ និង​ ជនបរទេសដែលមកធ្វើការនៅកម្ពុជា
·         គ្រប់គ្រងអំពីព៌តមានតម្រូវការហត្ថពលកម្ម និងព៌តមានអំពីតម្រូវការទីផ្សារការងារ។
...២ ការអភិវឌ្ឍមុខរបរនៅខាងក្រៅប្រទេស
ការអភិវឌ្ឍនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តោតលើការគ្រប់គ្រងការបញ្ជូនពលករទៅធ្វើការនៅបរទេស នៅក្នុងអនុវត្តការងារនេះ ក្រុមហ៊ុនដែលជាភ្នាក់ងារស្របច្បាប់របស់ក្រសួងមានចំនួន ៣២ក្រុមហ៊ុន  ​ជាមួយគ្នា​នេះ​ដែរ​ ប្រ​​​​ទេស​កម្ពុជាយើង បានបញ្ជូនពលករសរុបចេញទៅក្រៅប្រទេសបានចំនួន ២៧,៦៦៧នាក់ នៅត្រឹមឆ្នាំ ២០១០​ មិនតែ​ប៉ុន​នោះ​​ ក្រុមការងារអន្តរក្រសួង បានកំណត់អត្តសញ្ញាណនិងចេញលិខិតសំគាល់ខ្លួនជូនដល់​ពលករកម្ពុជាយើង​ ៨៩,១៦៨​នាក់ ​​​​​​​​។
..២ ការអភិវឌ្ឍន៍ និងបទបញ្ជាផ្សេងៗ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងសកម្មដោយបានសហការជាមួយអង្គការ ILO-Japan IOM UNIFEM ហេតុ​​​​នេះ អគ្គនាយកដ្ឋានការងារបានកសាងគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារសំរាប់កម្ពុជាកិច្ច​​​​សន្យាសេវារកកាងារ​​​​​​ឲ្យធ្វើនៅបរទេស ឯកសារបង្រៀនស្តីពីការណែនាំតម្រង់ទិសមុនពេលពលករចេញដំណើរ ឯកសារណែនាំស្តីពីរៀបចំ និងការកសាងមជ្ឈមណ្ឌលណែនាំតម្រង់ទិស ឯកសារណែនាំឲ្យប្រើប្រាស់សៀវភៅបន្ទុកសម្រាប់ភ្នាក់ងារជ្រើសរើស និងក្រុមការងារ​ចុះ​ត្រួតពិនិត្យ និងណែនាំផ្នាក់ងារក្រុមហ៊ុន និងការកសាងអនុក្រឹត្យថ្មីស្តីពីការបញ្ជូនពល​​​​ករទៅបរទេស 
..៣ ការធ្វើកិច្ចសហប្រតិបត្តិការ
...១ កិច្ចសហប្រតិបត្តិការទ្វេរភាគី
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាយើង បានប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់លើកទីប្រាំពីរ និងថ្នាក់រដ្ឋមន្រ្តីលើកទីបួន ស្តីពីការអនុវត្តអនុស្សរណៈយោគយល់គ្នាលើកម្លាំងពលកម្មរវាងកម្ពុជា និង ថៃ ក្នុងនោះកម្ពុជាសម្រេចបាន ការបន្តផ្តល់លិខិតសំគាល់ខ្លួនជូនប្រជាពលរដ្ឋដែលនៅ​និងបញ្ចប់ជាស្ថាពរនៅខែកុម្ភៈឆ្នាំ ២០១២ ។ យើងក៏បានស្នើសុំភាគីថៃធ្វើវិសោធនកម្មប្រការ៩​ នៃអានុស្សរណៈយោគយល់គ្នានេះផងដែរ។ឯកភាពគ្នាចាត់ក្រុមការងារបចេ្ចទេសដើម្បីប្រជុំរៀបចំឯកសារបណ្ណឆ្លងដែន ធ្វើការព្រឹក-វិលល្ងាច និងតាមរដូវ និងនីតិវិធីនៃការអនុវត្ត និងការចាប់បញ្ជូនពលករខែ្មរ ដែលទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃដោយឈរលើគោល​ការណ៍គោរពសិទ្ធមនុស្ស និងមនុស្សធម៌។មិតែប៉ុននោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រជុំក្រុមការងារបច្ចេទេស នៅខេត្ដឈាងម៉ៃ ប្រទេសថៃ ក្នុងនោះភាគីទាំងពីរបានឯកភាពរៀបចំសេចក្ដីព្រាង Border Pass For Employment និងស្នើសុំភាគី​ថៃលើក​លែង​ទិដ្ឋាការសម្រាប់ចូលធ្វើការព្រឹកវិលល្ងាច និងតាមរដូវ និងទិដ្ឋាការចេញចូលច្រើនដង និងការស្នើសុំផ្លាស់ប្ដូរនិយោជក។
...២ កិច្ចសហប្រតិបត្តិការអន្តរជាតិ
អគ្គនាយដ្ឋានការងារមានកិច្ចសហប្រតិបត្ដិការជាច្រើនជាមួយនឹងអង្គការអន្ដរជាតិ ដើម្បីកសាងនូវឯកសារ​មួយ​ចំនួនសំដៅគ្រប់គ្រងពលករទេសន្ដរប្រវេសន៍កម្ពុជាឲ្យទទួលបាននូវសុវត្ថិភាព និងប្រាក់ចំណូល​។ ជាក់ស្ដែងអគ្គនាយក​ដ្ឋាន​​​ការងារបានសហការជាមួយអង្គការពលកម្មអន្ដរជាតិខាងការងារ ដើម្បីកសាងគម្រោងការងារសមរម្យនៅកម្ពុជា កសាងគោលនយោបាយទេសន្ដរប្រវេសន៍ការងារ និងផ្សព្វផ្សាយឯការធ្វើដំណើរ និងធ្វើការងារដោយភាពឆ្លាតវៃ។ មិនតែយើងក៏សហការជាមួយនឹងអង្គការអន្ដរជាតិមួយចំនួនទៀតដូចជាអង្គការIOM ដើម្បីអភិវឌ្ឍន៍ឯកសារតម្រង់ និង អង្គការ UNIFEM ជាដើម
.១០ ភាគីពាក់ព័ន្ធនៅក្នុងការគ្រប់គ្រងពលកម្មចំណាកស្រុក
ទាំងភាគីរាជរដ្ឋាភិបាល និង ដៃគូពាក់ព័ន្ធ ដើរតួរនាទីយ៉ាងសំខាន់នៅក្នុងការគ្រប់គ្រងបញ្ហាពលករចំណាកស្រុករបស់ប្រជាជន។ ភាគីទាំងពីរនេះរួមមាន ក្រសួង និងស្ថាប័នពាក់ព័ន្ធ  អង្គការអន្តរជាតិនិងអង្គការក្រៅរដ្ឋាភិបាល។ពួកគេធ្វើសកម្មភាពផ្សេងៗគ្នា ដើម្បីសម្រួល គ្រប់គ្រង និងការពារពលករចំណាកស្រុកពីបញ្ហាផ្សេងៗ  ពួកគេបានធ្វើការយ៉ាងសកម្ម នៅក្នុងការដោះស្រាយបញ្ហារបស់ជនចំណាកស្រុកទាំងក្នុង និងក្រៅប្រទេស 
.១០.១ ក្រសួង និងស្ថាប័នពាក់ព័ន្ធ
ក្រសួង និងស្ថាប័នពាក់ព័ន្ធមានចំនួន៦ ដែលធ្វើការគ្រប់គ្រងពលកម្មចំណាកស្រុក។ ពួកគេមានដូចជា​ នាយក​​ដ្ឋានការងារ និង កំលាំងពលកម្មនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងកិច្ចការបរទេស និងកិច្ចសហ​ប្រតិបត្តិការ​​អន្តរជាតិ​​ក្រសួងមហាផ្ទៃទីស្តីការគណៈរដ្ឋមន្រ្តីអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍និងក្រុមការងារ​អន្តរ​ក្រសួង​។
តារាងទី១៖ អង្គការលេខនៃក្រសួង និងស្ថាប័នពាក់ព័ន្ធនៅក្នុងការគ្រប់គ្រងពលកម្មចំណាកស្រុក
                ប្រភពៈ IOM, ២០០៦
.១០.២ អង្គការអន្តរជាតិ
នៅក្នុងការគ្រប់គ្រងពលកម្មចំណាកស្រុក មិនមែនមានតែភាគីរាជរដ្ឋាភិបាលតែមួយនោះទេដែលកំពុងធ្វើការលើផ្នែកនេះអង្គការអន្តរជាតិជាច្រើនក៏បានចូលរួមនៅក្នុងការគ្រប់គ្រងពលកម្មចំណាកស្រុកនេះដែរ។អង្គការអន្តរជាតិ​ទាំងនោះ​មាន​ដូចជា អង្គការអន្តរជាតិខាងចំណាកស្រុក(IOM) មូលនិធិអភិវឌ្ឍន៍ដើម្បីស្រ្តីរបស់អង្គការសហប្រជាជាតិ (UNIFEM) មូល​និធិ​​​ប្រជា​ជនរបស់អង្គការ​សហប្រជាជាតិ(UNFPA)​ គម្រោងអន្តរភ្នាក់ងារស្តីអំពីការ​ជួញដូរមនុស្សនៅ​ក្នុងអនុ​តំ​បន់​​​​​ទន្លេមេគង្គរបស់អង្គការសហប្រជាជាតិ(UNIAP)​​​​​ និង ធនាគារពិភពលោក(WB) ។ អង្គការទាំងអស់នេះ ផែនការសកម្មភាព​ផ្សេងៗគ្នា ​ប៉ុន្តែពួកវា​មានគោល​បំណងរួម គឺជួយដោះស្រាយបញ្ហាពលកម្មចំណាកស្រុក 
.១០.៣ អង្គការក្រៅរដ្ឋាភិបាល
ក្រៅពីស្ថាប័នអង្គការអន្តរជាតិមួយចំនួនខាងលើ ក៏មានអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនទៀតដែល ធ្វើការ លើពលកម្មចំណាកស្រុកនេះដែរ ។ អង្គក្រៅទាំងនោះបានកំពុងតែអនុវត្តសកម្មភាពជាច្រើនទៅតាមគោលដៅរបស់គេ ។ អង្គការមិនមែនរដ្ឋាភិបាលទាំងនោះមានដូចជា អង្គការខារាមកម្ពុជា (CARAM Cambodia) អង្គការគាំ​ទ្រផ្នែក​ច្បាប់​ដើម្បីស្រ្តី និងកុមារ (LSCW) មជ្ឈមណ្ឌលស្រ្តីមានវិបត្តិកម្ពុជា(CWCC) និង អង្គការស្រ្តីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឈន៍(CWPD)  
  
ជំពូកទី ៣
ផែនការ និងរចនាបទនៃការសិក្សាស្រាវជ្រាវ
.១ ក្របខណ្ឌនៃការសិក្សាស្រាវជ្រាវ

កំណត់បញ្ហា

រំលឹកទ្រឹស្តីដែលពាក់ព័ន្ធ និងការសិក្សាស្រាវជ្រាវ

សិក្សាទៅលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃការធ្វើចំណាក​​ស្រុក​ចំពោះគ្រួសារទាំងពីរប្រភេទ


ស្វែងយល់ពីការដោះស្រាយបញ្ហានៃការធ្វើចំណាកស្រុករបស់ស្ថាប័នរដ្ឋនិងអង្គការនានា

វិភាគ និងវាយតម្លៃលើរបកគំហើញ

ស្វែងយល់ពីផលប៉ះពាល់របស់ចំណាកស្រុកលើផ្នែកសង្គម និង ភាព​ងាយរង​គ្រោះរបស់គ្រួសារចំណាកស្រុក

សេចក្តីសន្និដ្ឋាន និង អនុសាសន៍

 



.២ វិធីសាស្រ្តនៃការសិក្សាស្រាវជ្រាវ
វិធីសាស្រ្តនៃការសិក្សាស្រាវជ្រាវ គឺមានវិធីសាស្រ្តពីរប្រភេទដែលត្រូវបានប្រើប្រាស់ ។ វិធីសាស្រ្តទាំងពីរនោះមាន៖
-      ការប្រើប្រាស់ទិន្នន័យដែលមានស្រាប់ (Secondary data)
-      ការប្រើប្រាស់ទិន្នន័យបឋម (Primary data)
..១ ការប្រើប្រាស់ទិន្នន័យដែលមានស្រាប់
            នៅក្នុងការប្រើប្រាស់ទិន្នន័យដែលមានស្រាប់នេះ ក្រុមសិក្សាស្រាវជ្រាវបានធ្វើការប្រមូល និងដកស្រង់នូ​វចំនុច​សំ​​ខាន់​ៗ ដែលទាក់ទងនឹងប្រធានបទ ពីឯកសារ របាយការណ៍ និងទស្សនាវដ្តីផ្សេងៗដែលទាក់ទង ។ ទិន្នន័យដែលមានស្រាប់នេះដូចជា៖
-      សារណាដែលស្រាវជ្រាវដែលនិសិត្សជំនាន់មុនៗ បានធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងទុក
-      ឯកសារស្រាវជ្រាវផ្សេងៗរបស់CDRI
-      ការណែនាំ និងផ្តល់ជាគំនិតពីសំណាក់សាស្រ្តាចារ្យដឹកនាំ
-      របាយការណ៍ផ្សេងៗ មានដូចជាកាសែត និងព្រឹត្តិបត្រពត៌មានផ្សេងៗ
-      ឯកសារផ្សេងៗ​ ដែលផ្តល់ដោយអាជ្ញាធរឃុំទាំងពីរ ព្រមទាំងស្ថាបនដែលពាក់ព័ន្ធផ្សេងៗ ។
..២ ការប្រើប្រាស់ទិន្នន័យបឋម
            ទិន្នន័យបឋម គឺជាទិន្នន័យដ៏សំខាន់នៅក្នុងការសិក្សាស្រាវជ្រាវនេះ ដែលទទួលបានមកពីការ​អង្កេតផ្ទាល់​ទៅ​លើ​ទីតាំងភូមិសាស្រ្តដែលបានធ្វើការសិក្សាស្រាវជ្រាវ មានការស្រាវជ្រាវជាមួយអ្នកពាក់ព័ន្ធ ព្រមទាំងសម្ភាសន៍ដោយផ្ទាល់​មាត់​​ជាមួយនឹងប្រជាជន អាជ្ញាធរឃុំ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដោយឆ្លើយតបទៅនឹងកម្រងសំនួរដែលបានបង្កើត ។
..៤ ដំណើរការនៃការជ្រើសប៉ាន់គំរូ
            ការសិក្សាស្រាវជ្រាវ គឺធ្វើនៅក្នុងភូមិចំនួន២ ដែលស្ថិតនៅក្នុងឃុំផ្សេងគ្នា​នៃខេត្តបាត់ដំបង ។ ភូមិទាំង២នោះ គឺភូមិអណ្តូងត្រាច ស្ថិតនៅក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ និងភូមិក្រសាំង ដែលស្ថិតនៅក្នុងឃុំតាម៉ឺន ស្រុកថ្មគោល ។ នៅក្នុងការសិក្សាស្រាវជ្រាវនេះ ក្រុមសិក្សាស្រាវជ្រាវធ្វើឡើងដោយការសម្ភាសន៍ដោយផ្ទាល់ជាមួយប្រជាជន និងអាជ្ញាធរឃុំទាំងពីរ ។
..៥ វិធីសាស្រ្តនៃការប្រមូលទិន្នន័យ
            វិធីសាស្រ្តនៃការប្រមូលទិន្នន័យ ដែលត្រូវបានប្រើនៅក្នុងការសិក្សាប្រធានបទនេះ គឺត្រូវបានធ្វើឡើងដោយប្រើប្រាស់​​វិធីសាស្រ្តជ្រើសគំរូសំំណាកតាមរូបមន្ត Yamane 1973 ដែលគណនាចេញពីចំនួនប្រជាជនសរុបដែលមាននៅក្នុង​​ភូមិទាំងពីរខាងលើ ។ រូបមន្ត Yamane 1973នេះ គឺ
       

-        n: សំណាកគំរូសរុបដែលបានកំណត់
-        Ni: ចំនួនគ្រួសារសរុបនៅក្នុងភូមិនីមួយៗ
-        N: ចំនួនគ្រួសារសរុបទាំងអស់នៅក្នុងភូមិទាំងពីរ
-        e: កម្រិតលំអៀងដែលស្ថិតនៅចន្លោះពី ០ ទៅ ១៥%

ភូមិទី១​‌:ភូមិអណ្តូងត្រាច                         N1= 249 គ្រួសារ
ភូមិទី២: ភូមិក្រសាំង                     N2= 277 គ្រួសារ
ចំនួនគ្រួសារសរុបនៅក្នុងភូមិទាំងពីរ                   N= 526 គ្រួសារ
គេបាន
                    ដោយកំនត់យក e=8%
នាំឲ្យ
ម្យ៉ាងទៀត
គេបាន


តារាង ៣.៣ ចំនួនសំណាកគំរូដែលបានជ្រើសរើស
.
ឈ្មោះភូមិ
ចំនួនគ្រួសារ
ចំនួនគ្រួសារដែលត្រូវសម្ភាសន៍
អណ្តូងត្រាច
២៤៩
៥៧
ក្រសាំង
២៧៧
៦៣

សរុប
៥៣៦
១២០

.៣ វិធីសាស្រ្តនៃការវិភាគទិន្នន័យ
ក្រោយពីធ្វើការប្រមូលទិន្នន័យបានរួចមក ទិន្នន័យទាំងនោះនឹងត្រូវពិនិត្យឡើងវិញ រួចប្រើកម្មវិធីកុំព្យូទ័រជាជំនួយនៅក្នុងការ​​វិភាគ និងសរសេររបាយការណ៍ ។ កម្មវិធីទាំងនោះមានដូចជា កម្មវិធី Ms. Excel Ms. Word និង SPSS ។ កម្មវិធីSPSS ត្រូវបានយកមកធ្វើការវិភាគទិន្នន័យតាមលក្ខណៈបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងកម្មវត្ថុសិក្សា​​​របស់​ប្រធានបទដែលបានកំណត់ ។បន្ទាប់ពីធ្វើការ​​វិភាគរួចតារាង​​ និង​ដ្យាក្រាមសំខាន់ៗ មួយចំនួនត្រូវប្រើជាមួយកម្មវិធី Ms. Excel ហើយកម្មវិធីMs. Word ត្រូវបានយកមកធ្វើការរៀបចំរបាយការណ៍ ដែលមានការពន្យ់ពី​ទិន្នន័យ​វិភាគ​រួចរាល់ ។
.៤ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ
            សារណានេះ គឺត្រូវបានបែងចែកជា ៦ជំពូកសំខាន់ៗ ដែលរួមមានដូចខាងក្រោមនេះ៖
            ជំពូកទី១ សេចក្តីផ្តើម
            នៅក្នុងជំពូកនេះ​ បង្ហាញពីបុព្វហេតុនៃការសិក្សា និងការពិពណ៌នា ហេតុធ្វើបានជាសិក្សាលើប្រធានបទនេះ កម្មវត្ថុនៃការសិក្សា ផលប្រយោជន៍នៃការសិក្សា ទំហំ និងដែនកំនត់នៃការសិក្សា ។
ជំពូកទី២ រំលឹកទ្រឹស្តី
នៅក្នុងជំពូកនេះ គឺជាការសិក្សាដែលផ្តោតទៅលើរបាយការណ៍ ឬឯកសារដែលមានស្រាប់ សម្រាប់ធ្វើការ​ពិនិត្យ​​មើល និងពិចារណាទៅលើការពិភាក្សា និងលទ្ធផលដែលបានរកឃើញកន្លងមក ។
ជំពូកទី៣ ផែនការ និងរចនាសម្ព័ន្ធនៃការសិក្សាស្រាវជ្រាវ
ការបកស្រាយនៅក្នុងជំពូកនេះ គឺការសិក្សាបានពិពណ៌នាអំពីវិធីសាស្រ្តនៃដំណើរការស្រាវជ្រាវ វិធីសាស្រ្តនៃ​ការ​​ប្រមូលពត៌មាន ការសិក្សាដោយផ្អែកលើទ្រឹស្តី និងឯកសារដែលជាប់ពាក់ព័ន្ធនៃការសិក្សាដោយផ្អែកលើ​ការសម្ភាសន៍​ប្រមូលទិន្នន័យ ប្រភេទអញ្ញាតដែលលើយកមកសិក្សា ការបង្កើតកម្រងសំនួរ​ និង វិធីសាស្រ្តនៃការវិភាគទិន្នន័យ  ។
ជំពូកទី៤ ស្ថានភាពទូទៅនៅក្នុងឃុំទាំងពីរ
ជំពូកនេះ រៀបរាប់ពីការសិក្សាស្ថានភាពសេដ្ឋកិច្ចគ្រួសារ ទីតាំងភូមិសាស្រ្ត ចំនួនប្រជាជន និងរដ្ឋបាលនៃឃុំទាំងពីរនៅក្នុងខេត្តបាត់ដំបង ។
ជំពូកទី៥ ការវិភាគលើរបកគំហើញ
នៅក្នុងជំពូកនេះ គឺបានបង្ហាញពីលទ្ធផលដែលឆ្លើយតបទៅនឹងគោលបំណងនៃការសិក្សាស្រាវជ្រាវ តាមរយៈ​ការ​​ប្រមូលទិន្នន័យ ព្រមទាំងការបង្ហាញលទ្ធផលតាមបែបពិពណ៌នាជាតារាង និងក្រាហ្វិកខ្លះ​ ដើម្បីងាយស្រួលយល់ ។
ជំពូកទី៦ សេចក្តីសន្និដ្ឋាន និងអនុសាសន៍
ជំពូកចុងក្រោយនេះ គឺបង្ហាញ និងធ្វើការសង្ខេបនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវ ព្រមទាំងការផ្តល់អនុសាសន៍ និងផ្តល់​នូវបញ្ហាខ្វះខាតដែលពុំទាន់បានសិក្សា ។



ឯកសារយោង
ឯកសារជាភាសាខ្មែរ៖
1.      កឹម សុធន (មីនា ២០១១). ជម្រើសគោលនយោបាយសំរាប់ជនងាយរងគ្រោះ៖ កំណើនប្រាក់ចំណូល និង ការគាំពារសង្គមកុមារ និង​​​ យុវជនកម្ពុជា, CDRI.​ទំព័រ ២០
2.      វបសអ (២០០៨). សង្ខេបរបាយការណ៍អភិវឌ្ឍន៍ប្រចាំឆ្នាំ ២០០៧-២០០៨,​ ជំពូក​ទី៦៖ របាយការណ៍សង្ខេបអំពីស្ថាប័ន គោលនយោបាយ និង ក្របខណ្ឌច្បាប់ស្តីពីការគ្រប់គ្រងទេសន្តប្រវេសពលករកម្ពុជាកម្ពុជាវបសអទំព័រ ៤៧-៤៨
3.      ច័ន្ទ សុផល (២០០៨). របាយការណ៍សង្ខេបអំពីស្ថាប័ន គោលនយោបាយ និង ក្របខណ្ឌច្បាប់ស្តីពីការគ្រប់គ្រងទេសន្តប្រវេសពលករកម្ពុជាទស្សនាវដ្តីអភិវឌ្ឍន៍កម្ពុជា ឆ្នាំទី១២ លេខ១ មករា-មីនា ២០០៨ទំព័រ ០១-០២. ISSN 1560-7615 / ISBN 978-99950-52-06-5
4.      ច័ន្ទ សុផល (២០០៨). ការទាញប្រយោជន៍ឲ្យបានប្រសើរបំផុតពីធនធានមនុស្សប្រទេសកម្ពុជាទស្សនាវដ្តីអភិវឌ្ឍន៍កម្ពុជា ឆ្នាំទី១២ លេខ២ មេសា-មិថុនា ២០០៨​ទំព័រ ១០. ISSN 1560-7615 / ISBN 978-99950-52-06-5
5.      លឹម សុវណ្ណារ៉ា (២០០៨). ចំណាកស្រុករបស់យុវជន នៅក្នុងប្រទេសកម្ពុជាទស្សនាវដ្តីអភិវឌ្ឍន៍កម្ពុជា ឆ្នាំទី១២ លេខ៤ តុលា-ធ្នូ ២០០៨ទំព័រ -. ISSN 1560-7615 / ISBN 978-99950-52-06-5
6.      Rebecca F. Catalla និង កឹម សុធន (២០០៩). ​ការវិភាគស្ថានភាពយុវជននៅកម្ពុជាៈ បញ្ហាប្រឈម ការយល់ដឹង និង ឪកាសសំរាប់យុវជនការងារទស្សនាវដ្តីអភិវឌ្ឍន៍កម្ពុជា ឆ្នាំទី១៣ លេខ១ មករា-មីនា ២០០៩ទំព័រ២. ISSN 1560-7615 / ISBN 978-99950-52-06-5
7.      ហ៊ីង វុត្ថា និង លន់ ពិដេ (២០១១). ការដោះស្រាយបញ្ហាចំណាកស្រុកមិនស្របច្បាប់នៅកម្ពុជាការពិនិត្យត្រួសៗពីចំណាកស្រុកមិនស្របច្បាប់នៅកម្ពុជាទស្សនាវដ្តីអភិវឌ្ឍន៍កម្ពុជា ឆ្នាំទី១៥ លេខ៣ កក្កដា-កញ្ញា ២០០៨ទំព័រ -. ISSN 1560-7615 / ISBN 978-99950-52-06-5
8.      គោលនយោបាយស្តីពីទេសន្តរប្រទេសន៍ការងារសម្រាប់កម្ពុជា ២០១០. កម្ពុជាក្រសួងការងារ និង បណ្តុះបណ្តាវិជ្ជាជីវៈ 
ឯកសារជាភាសាអង់គ្លេស
9.      Bruno M., (2006). REVIEW OF LABOR MIGRATION DYNAMICS IN CAMBODIA, Laws and the recruitment process. IOM  Phnom Penh, International Organization for Migration P 18
10.  UNIFEM (2006). Cambodian Women Migrant Workers: Findings from a Migration Mapping Study, Overview of Migration in Cambodia. UNIFEM, P 6
11.  Chan Sophal (May 2009). Review of labour migration management, policies and legal framework in Cambodia. ILO Regional Office for Asia and the Pacific, IOL. page ix
12.  CDRI, Annual Development Review 2006-2007



Powered by Blogger.

Most Viewed

Blog Archive

Labels

Featured Video

Like Us on Facebook

Recent Post

Popular

Facebook

Comments

Recent

Gadget

Follow Us